(+855) 11 909 020 / 69 909 011

ដំបូន្មានងាយៗ ដែលអាចធ្វើឱ្យសុខភាពរបស់លោកអ្នកល្អប្រសើរបាន

សុខភាព៖ សម្រាប់លោកអ្នកដែលគ្មានពេលវេលាច្រើន ក្នុងការយកចិត្តទុកដាក់មើលថែសុខភាពរបស់ខ្លួនឯង គួរតែយល់ដឹងពីចំណុចទាំងអស់នេះ ក៏អាចធ្វើឱ្យសុខភាពរបស់លោកអ្នកល្អប្រសើរផងដែរ។ 

 

ប្រសិនបើលោកអ្នកអាចអនុវត្តតាមដំបូន្មានខាងក្រោមនេះ សុខភាពរបស់លោកអ្នកក៏ល្អប្រសើរដែរ។ 

 

- កាត់បន្ថយការពិសាភេសជ្ជៈមានជាតិស្រវឹង ហ្គេស (គ្រឿងកំប៉ុង)។   

- កុំជក់បារី ហើយចំពោះអ្នកកំពុងតែប្រើប្រាស់បារី ឬជក់បារី គួរតែកាត់បន្ថយការជក់បារីរហូតទាល់តែជាដាច់។   

- ផ្លាស់ប្ដូររបបអាហាររបស់លោកអ្នក ព្រោះថា អាហារជារឿងសំខាន់ណាស់ ដែលជីវជាតិដល់សរីរាង្គរបស់មនុស្សគ្រប់រូប។ ដូច្នេះ ដើម្បីឱ្យជីវជាតិដូចជា វីតាមីន សារជាតិរ៉ែបំប៉នមាននៅក្នុងរាងកាយគ្រប់គ្រាន់ មានតុល្យភាព មិនលើស មិនខ្វះ គួរតែផ្លាស់ប្ដូររបបអាហារទទួលទានប្រចាំថ្ងៃ។  

- អនាម័យឱ្យបានល្អរៀងរាល់ថ្ងៃ ទាំងការហូបចុក ស្លៀកពាក់ និងកន្លែងគេងជាដើម។ 

- កុំភ្លេចតាមដាន ពិនិត្យសុខភាពឱ្យបានទៀងទាត់ តាមការណែនាំរបស់វេជ្ជបញ្ជារបស់គ្រូពេទ្យ។ 

- ធ្វើលំហាត់ប្រាណជាប្រចាំ ព្រោះការធ្វើលំហាត់ប្រាណ ឬលេងកីឡា ជារឿងសំខាន់ណាស់ ដែលអាចធ្វើឱ្យសុខភាពរឹងមាំ បណ្ដេញជាតិពុល បង្កើនសម្រស់ និងធ្វើរស់បានយូរ។

 

– កែសម្រួលៈ សុខក្រម-Sokhakrom

– ដកស្រង់ពីៈ សុខភាពក្នុងស្រុក