(+855) 11 909 020 / 69 909 011

ភេសជ្ជៈប៉ូវកម្លាំងសម្រាប់មនុស្សទូទៅ ជាពិសេសមនុស្សវ័យចំណាស់

សុខភាព៖ ភេសជ្ជៈប៉ូវកម្លាំងផ្សំពីល្ហុង ទឹកមាត់ត្រចៀកកាំ និងទឹកឃ្មុំ រួមទាំងតាំងគួយផ្ដល់អត្ថប្រយោជន៍ខ្លាំងណាស់ចំពោះសុខភាព ជាពិសេសនោះគឺប៉ូវកម្លាំងដល់មនុស្សដែលមានវ័យចំណាស់ អាយុខ្ទង់ ៧០ ឡើង។  

 

ខាងក្រោមនេះជាការណែនាំពីវិធីធ្វើភេសជ្ជៈប៉ូវកម្លាំងខាងលើ។  

 

គ្រឿងផ្សំ៖

 

- ល្ហុងទុំ ១ មួយផ្លែ

- តាំងគួយ ១ ក្ដាប់ 

- ទឹកមាត់ត្រចៀកកាំ ២ ដុំ

- ទឹកឃ្មុំក្នុងបរិមាណសមល្មម

 

វិធីធ្វើ៖ 

 

- យកល្ហុងមកចិតសំបករួចកាត់ជាដុំៗ ហើយលាងទឹកឱ្យស្អាត

- លាងតាំងគួយឱ្យស្អាត 

- យកទឹកមាត់ត្រចៀកកាំាដាក់ត្រាំក្នុងទឹកក្ដៅឧណ្ហៗចោលមួយសន្ទុះ សឹមស្រង់ចេញហើយហាន់ជាចម្រៀកៗ

- បន្ទាប់មកយកគ្រឿងផ្សំទាំងអស់ដាក់ក្នុងឆ្នាំង ឬកំសៀវ ដាំរហូតទាល់តែពុះ 

- ទុកដែលដាំពុះនោះឱ្យត្រជាក់សិន សឹមដាក់ទឹកឃ្មុំចូល កូរឱ្យសព្វជាការស្រេចុំ 

 

វិធីប្រើ៖ 

 

- ពិសាម្ដង ១ កូនចាន និងពិសា ៣ដង ក្នុងមួយសប្ដាហ៍។  

 

សូមបញ្ជាក់ថា ភេសជ្ជៈខាងលើនេះ មិនត្រឹមតែជួយប៉ូវកម្លាំងនោះទេ ថែមទាំងល្អចំពោះសុខភាពបេះដូង ថ្លើម សួត គ្រប់គ្រងសម្ពាធឈាម និងជំនួយដល់សុខភាពស្បែកថែមទៀតផង៕ 

 

– កែសម្រួលៈ សុខក្រម-Sokhakrom

– ដកស្រង់ពីៈ សុខភាពក្នុងស្រុក