ត្រចៀកកណ្ដុរ គឺជាប្រភេទបន្លែ ឬផ្សិតម្យ៉ាង ដែលមានរូបរាងដូចសត្វកណ្ដុរពណ៌ខ្មៅ។
ខាងក្រោមនេះជាអត្ថប្រយោជន៍របស់ត្រចៀកកណ្តុរ៖
- ផ្ទុកកម្រិតកាឡូរីទាប តែផ្ទុកវីតាមីនគ្រប់គ្រាន់
- ផ្ទុកសារធាតុ Polarisaccharide ជំនួយដល់សុខភាពរាងកាយ និងបន្ថយហានិភ័យជម្ងឺសរសៃឈាមបេះដូង
- ប្រឆាំងទៅនឹងការរលាកដែលកើតមានឡើងនៅក្នុងភ្នាសស្បែកស្តើង ដូចជាស្បែកស្ដើងរអិលៗក្នុងច្រមុះ
- ជួយបង្ការភាពស្លេកស្លាំង ដោយសារតែត្រចៀកកណ្ដុរផ្ទុកជាតិដែក ដែលជួយផលិតកោសិកាឈាម និងបង្កើនប្រូតេអ៊ីនក្នុងរាងកាយ
- ជួយកម្ចាត់ជាតិពុលចេញពីរាងកាយ
- បន្ថយកម្រិតកូឡេស្តេរ៉ុល និងជាតិស្ករនៅក្នុងឈាម ល្អបំផុតសម្រាប់អ្នកលើសឈាម
– កែសម្រួលៈ សុខក្រម-Sokhakrom
– ដកស្រង់ពីៈ សុខភាពក្នុងស្រុក