(+855) 11 909 020 / 69 909 011

ទឹកដូងខ្ចី ល្អចំពោះស្បែកមុខ និងសរសៃសក់

សុខភាព៖ ការស្រាវជ្រាវបានបង្ហាញថា ទឹកដូងខ្ចី មានអត្ថប្រយោជន៍ចំពោះស្បែកមុខ និងសរសៃសក់។ 

 

ខាងក្រោមនេះជាអត្ថប្រយោជន៍របស់ទឹកដូងខ្ចី៖ 

 

- ចំពោះសរសៃសក់៖ យកទឹកដូងខ្ចីមកលាបលើសរសៃសក់ឱ្យសព្វ ដោយធ្វើការម៉ាស្សាថ្នមៗ គឺបង្កើនភាពរឹងមាំដល់សរសៃសក់ ទប់ស្កាត់បញ្ហាសក់ផុយស្រួយ ការពារសក់ជ្រុះ ការពារពីបញ្ហារមាស់ស្បែក្បាល និងកម្ចាត់ការឡើងអង្គែ។  

 

- ចំពោះផ្ទៃមុខ៖ យកទឹកដូងខ្ចីមកជូត ឬលុបលាងមុខជាប្រចាំថ្ងៃ គឺជួយបណ្ដេញជាតិពុល និងភាពកខ្វក់ពីស្បែកមុខ ធ្វើឱ្យស្បែកមុខស្អាត ទន់ភ្លឺម៉ដ្ឋរលោង មានសំណើម ទប់ទល់នឹងបញ្ហាស្បែកមុខស្ងួតដោយសារតែអាកាសធាតុ។ 

 

សូមបញ្ជាក់ថា លោកអ្នកគួរតែបង្កើនការទទួលទានទឹកដូងផងដែរ ដើម្បីរក្សាភាពស្រស់ស្អាតឱ្យកាន់តែនៅក្បែងជាវ័យ ប្រឆាំងភាពចាស់ ទប់ស្កាត់បញ្ហាស្បែកមានភាពជ្រីវជ្រួញ៕ 

 

– កែសម្រួលៈ សុខក្រម-Sokhakrom

– ដកស្រង់ពីៈ សុខភាពក្នុងស្រុក