សុខភាព៖ ដើម្បីបំបាត់ភាពជ្រីវជ្រួញនៅលើផ្ទៃមុខ ដែលបណ្ដាលមកពីការទទួលរងកាំរស្មីព្រះអាទិត្យ UV ប្រើផលិតផលខុស របបអាហារ និងការមិនយកចិត្តទុកដាក់ក្នុងការលុបលាងមុខជាដើម។
ខាងក្រោមនេះជាការបង្ហាញជូនពីវិធី២ យ៉ាង ក្នុងការបំបាត់ស្នាមជ្រីវជ្រួញនៅលើផ្ទៃមុខ ដោយលោកអ្នកអាចជ្រើសរើសបាន បើយល់ថាងាយស្រួលសម្រាប់ខ្លួនក្នុងការអនុវត្ត។
- ប្រេងដូង និងទឹកឃ្មុំ៖ យកប្រេងដូង ១ ស្លាបព្រា លាយជាមួយទឹកឃ្មុំកន្លះស្លាបព្រា រួចកូរឱ្យសព្វ។ បន្ទាប់មកយកល្បាយដែលលាយហើយនោះ មកលាបលើផ្ទៃមុខទុកចោលរយៈពេល ១ ម៉ោង សឹមលាងសម្អាតចេញជាការស្រេច។
- ប្រេងដូង ត្រសក់ និងជែលប្រទាលកន្ទុយក្រពើ៖ យកគ្រឿងផ្សំទាំងបីផ្សំចូលគ្នា រួចក្រឡុក ឬកិនឱ្យម៉ដ្ឋ។ បន្ទាប់មកយកម្រាមដៃម៉ាស្សាថ្នមៗនៅលើស្បែកមុខ។ បន្ទាប់ពីធ្វើការម៉ាស្សារួចហើយ សូមទុកចោល ១៥ ទៅ ២០នាទីសិន សឹមលាងសម្រេចជាមួយទឹកត្រជាក់វិញជាការស្រេច។
សូមបញ្ជាក់ថា លោកអ្នកត្រូវអនុវត្តវិធីណាមួយ ដែលលោកអ្នកជ្រើសរើសឱ្យបាន ២ ទៅ ៣ ដងក្នុងមួយសប្ដាហ៍។
– កែសម្រួលៈ សុខក្រម-Sokhakrom
– ដកស្រង់ពីៈ សុខភាពក្នុងស្រុក