សុខភាព៖ ស្រ្តីគ្រប់រូបសុទ្ធតែជួបប្រទះបញ្ហាឈឺចុកចាប់ដើមទ្រូង តែអាការៈឈឺដើមទ្រូងទាំងអស់មិនសុទ្ធតែដូចគ្នានោះទេ។
ខាងក្រោមនេះជាបញ្ហាមួយចំនួនដែលស្រ្តីគ្រប់រូបគួរតែស្វែងយល់ពីអាការឈឺដើមទ្រូងរបស់ខ្លួន៖
១- អាចជារោគសញ្ញាមុនពេលធ្លាក់រដូវ
២- សុដន់ធ្ងន់ពេក មិនមានអ្វីទ្រ ធ្វើឱ្យជាលិកាលាតសន្ធឹង បង្កឱ្យសុដន់ឈឺចាប់
៣- ប្រឹងប្រែងធ្វើការពេកធ្វើឱ្យមានសម្ពាធលើសាច់ដុំសុដន់ ក៏ជាមូលហេតុធ្វើឱ្យសុដន់ឈឺចាប់
៤- ចំពោះបញ្ហាមួយទៀត ដែលគួរឱ្យបារម្ភនោះគឺ បញ្ហាឈឺសុដន់អាចជាមូលហេតុនៃរោគដុំគីសក្នុងសុដន់ និងហេតុផលមួយទៀត អាចមានមេរោគចូលទៅកាន់សុដន់ ដែលបណ្ដាលឱ្យស្ទះទឹកដោះ។
សូមបញ្ជាក់ថា ក្នុងករណីទី ៤ ខាងលើនេះ ស្រ្តីគួរតែទៅប្រឹក្សាយោបល់ជាមួយគ្រូពេទ្យរោគស្រ្តីឱ្យបានរុះរាន់ទាន់ពេលវេលា៕
– កែសម្រួលៈ សុខក្រម-Sokhakrom
– ដកស្រង់ពីៈ សុខភាពក្នុងស្រុក