(+855) 11 909 020 / 69 909 011

វិធីងាយៗ ធ្វើឱ្យបបូរមាត់ក្រហមស៊ីជម្ពូ ដោយមើមប៉ិកួកក្រហម

សុខភាព៖ បបូរមាត់ ជាចំណុចទាក់ទាញមួយរបស់មនុស្សគ្រប់វ័យ ជាពិសេសសម្រាប់សុភាពនារីគ្រប់រូប។ តែកន្លងមកបញ្ហាបបូរមាត់ក្រម៉ៅ បានធ្វើឱ្យសុខភាពនារីជាច្រើន បាត់បង់ទំនុកចិត្តលើខ្លួនឯង ដូច្នេះ សូមអនុវត្តតាមការណែនាំខាងក្រោមនេះ។ 

 

គ្រឿងផ្សំៈ 

 

- មើមប៉ិកួកក្រហម ចិតសំបកច្របាច់យកទឹក ២ ​ស្លាបព្រា

- ប្រេង​ដូង កន្លះស្លាបព្រាកាហ្វេ 

- ប្រេងអូលីវ ​​កន្លះ​ស្លាបព្រាកាហ្វេ

 

វីធីធ្វើៈ 

 

- យកគ្រឿងផ្សំទាំងអស់លាយបញ្ចូលគ្នា 

- ចុងក្រោយ គ្រឿងផ្សំដែលលាយគ្នារួចហើយ ត្រូវទុកឱ្យកក (កកដុំៗ) ឬត្រជាក់ជាការស្រេច

 

របៀបប្រើៈ

- យកវាមកលាបលើបបូរមាត់ ក្នុងមួយថ្ងៃ ២ ទៅ ៣ ដង ដើម្បីទទួលបានប្រសិទ្ធិភាព៕ 

 

- កែសម្រួលៈ សុខក្រម- SokhaKrom 

- ដកស្រង់ពីៈ សុខភាពក្នុងស្រុក