(+855) 11 909 020 / 69 909 011

អត្ថប្រយោជន៍ទទួលបានពីការពិសាតែស្លឹកផ្លែប៊ឺ ២ ពែងរាល់ថ្ងៃ

សុខភាព៖ ស្លឹករបស់ផ្លែប៊ឺរ ត្រូវបានយកមកផ្សំធ្វើជាតែ ដាំពិសាជួយព្យាបាលជម្ងឺមួយចំនួន។ 

 

វិធីធ្វើ៖ យកស្លឹកផ្លែបឺរស្រស់ៗចំនួន ៣ ទៅ ៤សន្លឹក លាងទឹកឲ្យស្អាត។ បន្ទាប់មកបុកកិនវា ហើយដាក់ស្ងោរនៅក្នុងទឹក ២ពែង រយៈពេល ១០នាទី រួចលើកចេញពីចង្ក្រាន ដោយទុកឲ្យវាក្តៅឧណ្ហៗ និង ស្រង់យកស្លឹកចេញទុកតែទឹកសម្រាប់ផឹក។ ពិសា ១ ទៅ ២ ពែងក្នុងមួយថ្ងៃ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន។ 

 

- ព្យាបាលអាការរាគរូស និងសម្រួលដល់ប្រព័ន្ធរំលាយអាហារ ដូចជា ហើមពោះ ឈឺពោះ និងឡើងឧស្ម័នហួសប្រមាណ

- ស្លឹករបស់ផ្លែប៊ឺ ផ្ទុកសារធាតុម្យ៉ាងជួយបំបែកគ្រួសក្នុងតម្រងនោម

- ជួយការពារពីការកើនឡើងសម្ពាធឈាម ដែលជាហានិភ័យនៃជំងឺបេះដូង

- បន្ថយអាការឈឺក្បាល 

- សម្រួលដល់អាការឈឺចាប់ត្រង់បរិវេណក្បាលជង្គង់ និង ផ្នែកខ្នងខាងក្រោមជាដើម

- ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម ជាពិសេសល្អសម្រាប់អ្នកកើតជម្ងឺទឹកនោមផ្អែមដែលគួរទទួលទានតែស្លឹកប៊ឺរ ២ ពែងក្នុងមួយថ្ងៃ 

 

– កែសម្រួលៈ សុខក្រម- SokhaKrom

– ដកស្រង់ពីៈ សុខភាពក្នុងស្រុក