(+855) 11 909 020 / 69 909 011

ថែរក្សាសម្រស់របស់លោកអ្នកជាមួយនឹងវិធីសាស្រ្តបែបធម្មជាតិងាយៗ

សុខភាព៖ សម្រាប់សុភាពនារី ដែលចង់ទទួលបានផ្ទៃមុខសភ្លឺរលោងស្រស់ស្អាត អាចងាកមកអនុវត្តតាមវិធីសាស្រ្តបែបធម្មជាតិខាងក្រោមនេះបាន ដោយប្រើប្រាស់គ្រឿងផ្សំធម្មជាតិ ដូចជា ក្រូចឆ្មារ ប្រទាលកន្ទុយក្រពើ។

 

ខាងក្រោមនេះជាការបង្ហាញជូន ២ ដំណាក់កាលទាក់ទងនឹងការថែរក្សាផ្ទៃមុខរបស់លោកអ្នក៖ 

 

ដំណាក់កាលទី១៖ លាងសម្អាតមុខជាមួយនឹងប្រទាលកន្ទុយក្រពើ និងទឹកក្រូចឆ្មារ 

 

- យកប្រទាលកន្ទុយក្រពើមកចិតសំបកចេញ រួចចិតប្រទាលដូចចិតត្រសក់ រួចបន្តក់ទឹកក្រូវឆ្មារចូលបន្តិច។ បន្ទាប់មកយកគ្រឿងផ្សំនោះមកត្រដុសលាងលើផ្ទៃមុខ ហើយលាងសម្អាតចេញវិញភ្លាមៗ។ 

 

បន្ទាប់ពីលោកអ្នកលាងសម្អាតមុខរួចហើយ សូមចាប់ផ្ដើមលាយគ្រឿងផ្សំលាបមុខ តាមរយៈការណែនាំខាងក្រោមនេះ។ 

 

ដំណាក់កាលទី២៖ លាបជែលប្រទាលកន្ទុយក្រពើនៅលើផ្ទៃមុខ 

  

- យកប្រទាលកន្ទុយក្រពើចិតសំបកចេញ រួចយកតែសាច់ជែលពណ៌សថ្លា ហើយបន្តក់ទឹកក្រូចឆ្មារបន្តិច រួចច្របល់គ្នាឱ្យសព្វ។ បន្ទាប់មកយកគ្រឿងផ្សំដែលលាយហើយនោះ មកលាបនៅលើមុខទុកចោលកន្លះម៉ោង ទើបលាងចេញទឹកចេញជាការស្រេច។  

 

- ដោយឡែក ចំពោះលោកអ្នកដែលជ្រើរើសយកត្រសក់មកលាយជាមួយប្រទាលកន្ទុយក្រពើវិញ គឺអាចលាបនៅលើផ្ទៃមុខទុកចោលរហូតដល់ភ្លឺ ទើបលាងសម្អាតចេញ។ 

 

សូមបញ្ជាក់ថា សម្រាប់លោកអ្នកដែលមានប្រតិកម្មជាមួយនឹងក្រូចឆ្មារ គួរតែជ្រើសរើសយកទឹកដោឆៅមកជំនួសវិញ។ ជាមួយគ្នានេះ មិនថាដំណាក់កាលណាទេ គឺធ្វើម្ដងលាងម្ដង និងបរិមាណនៃគ្រឿងផ្សំអាស្រ័យលើផ្ទៃមុខ៕ 

 

– កែសម្រួលៈ សុខក្រម- SokhaKrom

– ដកស្រង់ពីៈ សុខភាពក្នុងស្រុក