សុខភាព៖ ស្ពឹក គឺជារោគសញ្ញាមួយដែលមនុស្សគ្រប់រូបកើតមាន។ ភាគច្រើននៃអ្នកកើតអាការនេះ គឺតែមួយភ្លេតប៉ុណ្ណោះ។
អាការស្ពឹកច្រើនកើតឡើងតែមួយភ្លេតប៉ុណ្ណោះ នៅពេលសរសៃប្រសាទស្ថិតក្រោមសម្ពាធរយៈពេលយូរ ដូចជាអង្គុយកងទាក់ខ្លា ឬគងពីលើដៃនៅពេលអ្នកគេងលក់ជាដើម។
តែក្នុងករណីខ្លះទៀត អាការស្ពឹក មិនមែនជារឿងធម្មតានោះទេ គឺជាសញ្ញាមួយដែលបញ្ជាក់ថា អ្នកកំពុងតែប្រឈមនឹងបញ្ហាកង្វះវីតាមីន និងជម្ងឺកាចសាហាវ។ ក្នុងករណីនេះ អាការស្ពឹករបស់អ្នកអាចមានរយៈពេលយូរ និងស្ពឹកញឹកញាប់។
- កើតទឹកនោមផ្អែម ដោយសារតែសរសៃប្រសាទរងការខូចខាតធ្ងន់ធ្ងរ។
- ខ្វះវីតាមីន B1, B12, B6, E និង Niacin ធ្វើឱ្យមុខងារសរសៃប្រសាទដំណើរការមិនល្អ។
- កើតជម្ងឺទាក់ទងនឹងសរសៃប្រសាទ ដែលត្រូវការព្យាបាលដោយការវះកាត់។
- ស្ពឹកអាចជារោគសញ្ញានៃជម្ងឺជាច្រើនដូចជា បញ្ហាថ្លើម, ខូចសរសៃឈាម, ជំងឺឈាម, ជំងឺតម្រងនោម, អតុល្យភាពអ័រម៉ូន, រលាករ៉ាំរ៉ៃ, ជំងឺទាក់ទងនឹងជាលិកា, មហារីក និងជំងឺ Amyloidosis។
- រងឥទ្ធិពលជាតិពុលដូចជាជាតិពុលអាសេនិក, ប៉ារត, Thallium និងសារធាតុគីមីផ្សេងទៀតដែលចេញពីរោងចក្រ។
- ការសេពគ្រឿងស្រវឹងលើសកម្រិត។
- ធ្លាប់មានរបួសនៅផ្នែកណាមួយលើរាងកាយ
– កែសម្រួលៈ សុខក្រម- SokhaKrom
– ដកស្រង់ពីៈ សុខភាពក្នុងស្រុក