សុខភាព៖ ប្រេងដូង ត្រូវបានណែនាំថា ពិតជាផ្ដល់អត្ថប្រយោជន៍ចំពោះស្បែកមុខ ដោយសម្អាងលើហេតុផលខាងក្រោមនេះ៖
- ផ្ដល់សំណើមដល់ស្បែក ជួយឱ្យស្បែកភ្លឺថ្លា និងទន់រលោង ដោយសារតែជាតិខ្លាញ់នៅក្នុងប្រេងដូងជ្រាបចូលទៅក្នុងស្បែកមុខបានល្អ សម្រាប់ការពារស្បែកពីបញ្ហាស្ងួត ឬប្រេះជាដើម។
- ប្រេងដូងធម្មជាតិជាប្រភពនៃវីតាមីន E និងសមាសធាតុ polyphenolic ដែលដើរតួនាទីសំខាន់យឆាំងអុកស៊ីតកម្មក្នុងការទប់ស្កាត់ផលប៉ះពាល់នៃរ៉ាឌីកាល់សេរី ដែលធ្វើឲ្យស្បែកឆាប់ចាស់ មានស្នាមជ្រួញ ឬស្នាមជាំ។
- ប្រេងដូងផ្ទុកសារធាតុប្រឆាំង និងកម្ចាត់ពពួកបាក់តេរី ដែលបង្កឱ្យស្បែកមុខឡើងមុន ពោលគឺការពារស្បែកមុខពីការកើតមុន។
- បង្កើនការលូតលាស់កោសិកាថ្មី ជំនួសឱ្យកោសិកាចាស់ដែលខូចខាត ព្រមទាំងជួយឱ្យស្បែកឆាប់ជាសះស្បើយពីការរលាកស្រាលផងដែរ។
ដូច្នេះ ការជ្រើសរើសយកម៉ាស់បិតមុខដែលផ្សំពីប្រេងដូងធម្មជាតិ គឺជម្រើសល្អរបស់លោកអ្នក។
– កែសម្រួលៈ សុខក្រម- SokhaKrom
– ដកស្រង់ពីៈ សុខភាពក្នុងស្រុក