សុខភាព៖ ដើម្បីបន្ថយអាការតឹងច្រមុះ លោកអ្នកគួរតែយល់ដឹងពីគន្លឹះព្យាបាលងាយៗទាំងអស់នេះ ដើម្បីកាត់បន្ថយការចំណាយផ្សេងៗ និងសម្រួលដល់អាការតឹងច្រមុះដែលរំខានដល់លោកអ្នក។
ខាងក្រោមនេះជាដំបូន្មានក្នុងការព្យាបាលអាការតឹងច្រមុះដោយលោកអ្នកគួរដឹង៖
យកក្រណាត់ ឬកន្សែងជ្រលក់ក្នុងទឹកក្ដៅ រួចស្រង់ចេញពីទឹកក្ដៅ ហើយទុកចោលដោយរក្សាទុកក្នុងសីតុណ្ហភាពឧណ្ហៗ មកដាក់លើច្រមុះ និងមាត់ (ត្រូវប្រាកដថា កន្សែងជ្រលក់ទឹកក្ដៅនោះ មិនរលាកដល់ស្បែកមុខ) ព្រោះចំហាយនៃកម្ដៅជួយបំបាត់អាការតឹងច្រមុះ។
ទទួលទានតែក្តៅ ឬទឹកក្រូចឆ្មារទឹកឃ្មុំក្តៅៗ ដើម្បីបន្ថយអាការតឹងច្រមុះ។
ទទួលទានអាហារមានរសជាតិហឺរដូចជា ម្ទេស ខ្ញី និងខ្ទឹមសជាដើម។
យកស្លឹកជីអង្កាមក្រៀម ១ស្លាបព្រាកាហ្វេ ដាក់ក្នុងទឹកក្តៅ ១ពែង ហើយទុករយៈពេល ១០នាទី មុនពេលទទួលទាន។
សូមបញ្ជាក់ថា ការរក្សាជាតិទឹកក្នុងខ្លួន គឺជួយទប់ស្កាត់បញ្ហាតឹងច្រមុះ។ ចំណែកឯចំហាយទឹកក្ដៅ ឬចំហាយសីតុណ្ហភាពមានកម្ដៅ ដូចជា ស្ទីម ជាដើម សុទ្ធតែជួយសម្រួល និងព្យាបាលអាការតឹងច្រមុះ៕
– កែសម្រួលៈ សុខក្រម- SokhaKrom
– ដកស្រង់ពីៈ សុខភាពក្នុងស្រុក