សុខភាព៖ ស្រ្តបឺរី មិនត្រឹមតែជាផ្លែឈើមានរសជាតិផ្អែម ជូរអែមឆ្ងាញ់នោះទេ ថែមទាំងមានអត្ថប្រយោជន៍ច្រើនទៀតចំពោះសុខភាព ជាពិសេសសម្រាប់ស្រ្តីមានផ្ទៃពោះ ដោយជួយទប់ស្កាត់ការកើតជម្ងឺផ្សេងៗទាំងទារក និងម្ដាយ ក្នុងអំឡុងពេលមានផ្ទៃពោះ។
ខាងក្រោមនេះជាអត្ថប្រយោជន៍នៃផ្លែស្រ្តបឺរី ដល់ស្រ្តីមានផ្ទៃពោះ បន្ទាប់ពីបរិភោគវា៖
- ជាប្រភពនៃជាតិដែក ដែលជួយការបារស្រ្តីពរពោះពីបញ្ហាស្លេកស្លាំង និងបង្កើនអាហាររូបត្ថម្ភយ៉ាងគ្រប់គ្រាន់ដល់សុខភាពម្ដាយ និងទារក។
- មានជាតិស្ករ និងជាតិកាកសរសៃខ្ពស់ ដែលជួយទប់ស្កាត់ការកើនឡើងនៃជាតិកូឡេស្តេរ៉ូលនៅក្នុងរាងកាយ។
- ផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយទប់ស្កាត់ការកើតមានជំងឺមហារីកចំពោះស្រ្តីមានផ្ទៃពោះ ដូចជាជំងឺមហារីកសុដន់ និងជំងឺមហារីកមាត់ស្បូនជាដើម។
- ផ្ទុកវីតាមីន C ជំនួយដល់សុខភាពភ្នែករបស់ទារក
- សម្រួល និងកាត់បន្ថយអាការក្អួតចង្អោររបស់ស្រ្តីមានផ្ទៃពោះ
– កែសម្រួលៈ សុខក្រម- SokhaKrom
– ដកស្រង់ពីៈ សុខភាពក្នុងស្រុក