សុខភាព៖ ម៉ាស់បិតមុខផ្សំពីប្រេងដូង និងលាបមុខទុកចោលតែ ១៥ នាទីប៉ុណ្ណោះ ទទួលបានអត្ថប្រយោជន៍ជាច្រើនចំពោះស្បែកមុខ។
គ្រឿងផ្សំ៖
- ប្រេងដូងធម្មជាតិ ១ស្លាបព្រាបាយ
- ទឹកក្រូចឆ្មារសំបកលឿង ឬធម្មតា ១ស្លាបព្រាបាយ
- យ៉ាអួ ២ស្លាបព្រាបាយ
វិធីធ្វើ និងអនុវត្ត៖
- លាយគ្រឿងផ្សំចូលគ្នាកូរឱ្យសព្វ រួចលាបលើមុខទុកចោល ១៥ នាទី ទើបលាងសម្អាតចេញជាមួយនឹងទឹកក្តៅឧណ្ហៗ ហើយជូតមុខឲ្យស្ងួតថ្មមៗជាការស្រេច។
សូមបញ្ជាក់ថា៖ ប្រេងដូង មានអត្ថប្រយោជន៍លើស្បែកមុខ ដូចជា ទប់ស្កាត់បញ្ហាឡើងមុន ជម្រុញដល់ការលូតលាស់កោសិកាថ្មីជំនួសឱ្យកោសិកាចាស់ខូច ធ្វើឱ្យស្បែកមុខទន់រលោងស្អាត និងជួយកម្ចាត់ស្នាមខ្មៅ និងបន្ថយស្នាមជាំលើមុខ៕
– កែសម្រួលៈ សុខក្រម- SokhaKrom
– ដកស្រង់ពីៈ សុខភាពក្នុងស្រុក