(+855) 11 909 020 / 69 909 011

ជម្រើស ១០ យ៉ាង ដែលជួយការពារពីការមានផ្ទៃពោះបន្ទាប់ពីពេលរួមភេទ

សុខភាព៖ សម្រាប់គូស្វាមីភរិយា ដែលមិនទាន់ចង់បានបុត្រក្នុងចំណងអាពាហ៍ពិពាហ៍ ឬដៃគូដែលពុំទាន់

 

១- ប្រើប្រាស់ស្រោមអនាម័យបុរស និងស្រ្តី៖ ប្រើប្រាស់ស្រោមអនាម័យបុរស និងស្រ្តី(ពុំសូវមានលក់នៅលើទីផ្សារ ដោយសារប្រសិទ្ធភាពក្នុងការការពារមិនឲ្យមានផ្ទៃមិនបាន ១០០ ភាគរយដូចស្រោមអនាម័យបុរស)។ ការប្រើប្រាស់ស្រោមអនាម័យ មិនត្រឹមតែជួយការពារពីការមានផ្ទៃពោះនោះទេ ថែមទាំងជួយការពារពីជំងឺកាមរោគបានទៀតផង។

២- ប្រើប្រាស់ Spermicide៖  Spermicide អាចរកទិញបាននៅតាមឱសថស្ថាន ក្នុងការការពារពីការមានផ្ទៃពោះប្រហែល ៧១ភាគរយ។ សូមបញ្ជាក់ថា ថ្នាំនេះត្រូវបើមុន ១០ នាទី មុនពេលរួមភេទ និងត្រូវប្រឹក្សាជាមួយគ្រូពេទ្យឱ្យលម្អិតមុនប្រើវាផងដែរ។  

៣- ប្រើប្រាស់ថ្នាំពន្យាកំណើត៖ ប្រើប្រាស់ថ្នាំពន្យាកំណើត ឱ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជាគ្រូពេទ្យ នឹងមានប្រសិទ្ធភាពក្នុងការពន្យាកំណើតរហូតដល់ទៅ ៩៩ភាគរយ។ 

៤- ចាក់ថ្នាំពន្យាកំណើត៖ ដោយវេជ្ជបណ្ឌិត ១២សប្ដាហ៍ម្ដង ដើម្បីការពារការមានផ្ទៃពោះរហូតដល់៩០ភាគរយ។

៥- ចិញ្ជៀនស្បូន៖ ការពារពីការមានផ្ទៃពោះរហូតដល់ ៩៩ភាគរយ។ ចិញ្ជៀនស្បូន ជាអាលុយមីញ៉ូមតូចមួយ ដែលត្រូវបានដាក់នៅក្នុងទ្វារមាសរយៈពេល ៣សប្តាហ៍ ដើម្បីឲ្យវាបញ្ចេញអរម៉ូននៅក្នុងខ្លួនក្នុងការការពារកុំឲ្យមានផ្ទៃពោះ។ 

៦- ដាក់កងក្នុងស្បូន៖ ជាឧបករណ៍តូចមួយ ដែលវេជ្ជបណ្ឌិតជាអ្នកដាក់បញ្ចូលទៅក្នុងស្បូនរបស់ស្រ្តី។ កងដាក់ក្នុងស្បូនមាន ២ ប្រភេទ។ ប្រភេទទី ១ ជាប្រភេទអរម៉ូន ការពារការមានផ្ទៃពោះរហូតដល់ ៥ ឆ្នាំ។ ប្រភេទទី ២ ជាប្រភេទរុំដោយទង់ដែង ការពារការមិនឱ្យមានផ្ទៃពោះរហូតដល់ ១០ឆ្នាំ។

៧- ការតាមដានវដ្តរដូវរបស់ស្រ្តី៖ ក្នុងមួយខែនៃវដ្តរដូវរបស់ស្រ្តី មានរយៈពេល៦ ទៅ ៩ថ្ងៃ ដែលជាថ្ងៃមានផ្ទៃពោះ ឬមេជីវិតញីធ្លាក់។ 

៨- ពន្យាកំណើតបន្ទាប់ពីការរួមភេទ៖ លោកអ្នកអាចលេបថ្នាំអរម៉ូនពន្យាកំណើត បន្ទាប់ពី ៣ ថ្ងៃក្រោយពេលរួមភេទ។ 

៩- ការវះកាត់បញ្ចប់មេជីវិត៖ ការវះកាត់ដោយចងដៃស្បូនរបស់ស្រ្តី និងវះកាត់បំពង់មេជីវិតឈ្មោលរបស់បុរស គឺអាចការពារពីការមានកូនបានទាំងបុរស និងស្រ្តី តែកម្រនឹងមាននរណាម្នាក់ជ្រើសរើសវិធីនេះណាស់ ព្រោះថា វាពិបាកធ្វើឱ្យមានកូនវិញនៅថ្ងៃក្រោយ។ 

១០- ការមិនបញ្ចូលមេជីវិត ឬទឹកកាមរបស់បុរស ទៅកាន់ប្រដាប់ភេទរបស់ស្រ្តី ក៏ជាមធ្យោបាយមួយក្នុងការជួយទប់ស្កាត់ពីការមានផ្ទៃពោះផងដែរ តែវិធីនេះពិបាកត្រង់ថា តើភាគីខាងបុរសគ្រប់គ្រងអារម្មណ៍របស់ខ្លួនបានប៉ុណ្ណោះក្នុងអំឡុងពេលរួមភេទ។

 

– កែសម្រួលៈ សុខក្រម- SokhaKrom

– ដកស្រង់ពីៈ សុខភាពក្នុងស្រុក