សុខភាព៖ ផ្លែជម្ពូ មានច្រើនប្រភេទ ដូចជា ជម្ពូពណ៌ ស សព្រឿងៗ ខៀវ ក្រហម។ ផ្លែឈើមួយប្រភេទនេះ មានផ្ទុកវីតាមីនប្រូតេអ៊ីន វីតាមីន C ជីវជាតិសេ ជាតិដែក ជាតិកាល់ស្យូម និងសម្បូរទៅដោយជាតិទឹក។
ជម្ពូផ្ដល់សារៈប្រយោជន៍ដល់សុខភាពដូចជា៖
- សម្បូរជាតិទឹក ធ្វើឱ្យបទជើងតូចស្រួល ជាពិសេសសម្រាប់អ្នកមានបញ្ហាក្រលៀន
- សម្រួលដល់ការរំលាយអាហារ
- ការស្រាវជ្រាវមួយបង្ហាញថា ជម្ពូជួយទប់ស្កាត់ការលូតលាស់កោសិការមហារីក
- ការពារក្រពេញប្រូស្តាត
- ទប់ស្កាត់អត្រាកើតមហារីសុដន់ (ស្រ្តី)
- ជួយកាត់បន្ថយកូឡេស្តេរ៉ូល ១៩% បន្ទាប់ពីទទួលទាន ផ្លែជម្ពូ ពេញមួយសប្តាហ៍
- ប្រឆាំងជំងឺទឹកនោមផ្អែម
- សាច់ និង គ្រាប់ផ្ទុកសារធាតុដែលជួយកាត់បន្ថយជាតិស្ករគ្លុយកូសនៅក្នុងសរីរាង្គ
- កែសម្រួល៖ សុខក្រម - Sokhakrom
- ដកស្រង់ពី៖ សុខភាពក្នុងស្រុក