សុខភាព៖ សម្រាប់លោកអ្នកដែលមិនចង់ឡើងទម្ងង់ គួរតែយល់ដឹងពីទម្លាប់ខុសឆ្គងទាំង ៧ យ៉ាងនេះ៖
១- គេងតិចជាង ៧ ម៉ោង ក្នុងមួយថ្ងៃ និងគេងលើសពី ១០ ម៉ោងក្នុងមួយថ្ងៃ សុទ្ធតែជាមូលហេតុធ្វើឱ្យលោកអ្នកឡើងទម្ងន់។
២- មិនសូវហាលថ្ងៃ ឬបណ្ដោយខ្លួនឱ្យត្រូវពន្លឺថ្ងៃមិនគ្រប់គ្រាន់។
៣- បរិភោគអាហារពេលព្រឹកមិនទៀងទាត់ពេលវេលា ឬញ៉ាំតិចពេក ឬយូរៗម្ដង។
៤- ទទួលទានអាហារសម្រន់ដែលសម្បូរជាតិកាឡូរី។
៥- ញ៉ាំបង្អែមពេលយប់ និងចូលគេងយប់ជ្រៅពេក។
៦- អង្គុយយូរពេក មិនក្រោកធ្វើលំហាត់ប្រាណសោះ ក៏ជាមូលហេតុដែលនាំឱ្យឡើងទម្ងន់ដែរ។
៧- ញ៉ាំអាហារពេលយប់រួចចូលគេងភ្លាមៗ ដោយមិនទុកពោះឱ្យស្រករយៈពេល ២ ម៉ោង មុននឹងចូលគេង។
- កែសម្រួល៖ សុខក្រម - Sokhakrom
- ដកស្រង់ពី៖ សុខភាពក្នុងស្រុក