(+855) 11 909 020 / 69 909 011

វិធីការពារស្បែកមុខរបស់អ្នកមិនឱ្យក្រហម និងបន្ថយហានិភ័យជាំមុខ

សុខភាព៖ ការស្រាវជ្រាវបានឱ្យដឹងថា មនុស្សដែលឈានចូលវ័យ ៣០ ឆ្នាំឡើងទៅ អាចប្រឈមនឹងបញ្ហាស្បែកមុខក្រហម។

 

ជាធម្មតា បញ្ហាស្បែកក្រហមកើតឡើងក្នុងរយៈពេលណាមួយ ហើយបាត់ទៅវិញដោយខ្លួនឯង។ តែក្នុងករណីដែលស្បែកមុខក្រហមកើតឡើងញឹកញាប់ពេក វាមិនមែនជារឿងធម្មតាទេ វាអាចបណ្ដាលឱ្យស្បែកមុខក្រហមជារៀងរហូត ហើយអាចជាំមុខថែមទៀតផង។ 

 

អាការស្បែកមុខក្រហមចាប់ផ្ដើមដំបូងនៅបរិវេណថ្ពាល់, ច្រមុះ, ចង្ការ, និងថ្ងាស។

 

កត្តាមួយចំនួនដែលធ្វើឱ្យស្បែកមុខក្រហមគឺបណ្ដាលមកពីត្រូវកំដៅថ្ងៃ ពិសាគ្រឿងស្រវឹង ទទួលទានអាហាររសជាតិហិល ឬក្ដៅ និងអាកាសធាតុត្រជាក់ពេកជាដើម។ 

 

ដោយសាតែបញ្ហាស្បែកមុខក្រហមអាចធ្វើឱ្យបាត់បង់សម្រស់ ទើបលោកអ្នកគួរតែចេះពីវិធីការពារស្បែកមុខមិនឱ្យក្រហម។ 

 

ខាងក្រោមនេះជាវិធីការពារស្បែកមុខពីអាការស្បែកក្រហម៖ 

 

១- ប្រើប្រាស់ឡេការពារស្បែកពីពន្លឺព្រះអាទិត្យ ព្រោះពន្លឺនៃព្រះអាទិត្យអាចធ្វើឱ្យស្បែកមុខឡើងក្រហមបាន។ 

២- ព្យាយាមបន្ថយភាពតានតឹងក្នុងអារម្មណ៍(ស្រ្តេស)។ ព្រោះភាពតានតឹងជាមូលហេតុនាំឱ្យមុខក្រហមផងដែរ។  

៣- បន្ថយការទទួលទានអាហារដែលមានរសជាតិហិល និងក្ដៅៗ។ 

៤- បន្ថយការពិសាគ្រឿងស្រវឹង។  

៥- គ្រឿងសម្អាងក៏ជាដើមហេតុធ្វើឱ្យមុខក្រហម រមាស់ និងជាំ ហើយជាពិសេសអ្នកដែលមានបញ្ហាស្បែកមុខក្រហម គឺងាយរងប្រតិកម្មនឹងគ្រឿងសម្អាងណាស់។ ដូច្នេះ គួរតែជ្រើសរើសគ្រឿងសម្អាងដែលមិនបង្កបញ្ហាដល់ស្បែកមុខ នឹងជួយបណ្ដុះកោសិកា និងការពារបាក់តេរីវិញទើបជាការប្រសើរ។ 

 

ចំណាំ៖ ការព្យាបាលបញ្ហាស្បែកមុខក្រហម គួរតែធ្វើឡើងនៅពេលដែលស្បែកមុខក្រហមជាលើកដំបូង។ ជាមួយគ្នានេះដែរ ការប្រឹក្សាយោបល់ជាមួយគ្រូពេទ្យគឺជាដំណោះស្រាយល្អបំផុត៕ 

 

– កែសម្រួលៈ សុខក្រម – Sokhakrom

– ដកស្រង់ពីៈ ព័ត៌មានក្នុងស្រុក