សុខភាព៖ ប្រសិនបើលោកអ្នកកើតជម្ងឺស្រែង ហើយកំពុងតែទទួកយកការព្យាបាលតាមរយៈវិធីបុរាណ វិធីធម្មជាតិ ឬព្យាបាលតាមវេជ្ជបញ្ជាគ្រូពេទ្យដោយការប្រើថ្នាំ គួរតែតមប្រភេទអាហារខាងក្រោមនេះ៖
- ផលិតផលធ្វើពីទឹកដោះគោ។
- ផ្លែឈើមានរសជាតិជូរៗ។
- ប្រភេទសាច់ដែលមានពណ៌ក្រហម និងមានជាតិខ្លាញ់ អាចធ្វើឱ្យជម្ងឺកាន់តែធ្ងន់ធ្ងរ។
- កុំពិសាគ្រឿងស្រវឹង។
- និងប្រភេទអាហារដែលប៉ះពាល់ដល់សុខភាព ដូចជាប្រភេទអាហារផ្អាប់ ខ្លាញ់ច្រើន និងអាហារដែលផ្ទុកដោយជាតិអាមីដុង និងស្ករកែច្នៃ...។
ចំណាំ៖ ក្នុងអំឡុងពេលកើតស្រែង និងព្យាបាលជម្ងឺស្រែង ការយកចិត្តទុកដាក់លើចំណីអាហារគឺជារឿងសំខាន់ ព្រោះបើមិនដូច្នេះទេ បរិវេណស្បែកដែលកើតស្រែងអាចមានប្រតិកម្មជាមួយអាហារធ្វើឱ្យជម្ងឺស្រែងកាន់តែធ្ងន់ធ្ងរ៕
- កែសម្រួលៈ សុខក្រម-Sokhakrom
- ដកស្រង់ពីៈ សុខភាពប្រចាំថ្ងៃ