សុខភាព៖ ក្អក គឺជាយន្តការមួយដែលជួយសម្រួលដល់ផ្លូវដង្ហើមតាមរយៈការបញ្ចេញស្លេស និងមេរោគដែលរាំងស្ទះផ្លូវដង្ហើម។
អាការក្អកធម្មតាមិនមែនជាបញ្ហាទេ តែប្រសិនបើក្អកខុសប្រក្រតីទើបជាបញ្ហា និងរំខានដល់អ្នកដទៃណាស់ បើក្អកខ្លាំងនៅពេលយប់។
ខាងក្រោមនេះជាវិធីបំបាត់អាការក្អក៖
១. ទឹកអំបិលក្ដៅឧណ្ហៗ៖ អំបិល ១ ស្លាព្រាបាយ លាយជាមួយទឹកក្ដៅឧណ្ហៗ រួចខ្ពុលមាត់ ហើយខ្ជាក់ចោល។
២. តែខ្ញី៖ ដាំតែខ្ញីផឹកភ្លាមៗ ប្រសិនបើក្អក។
៣. ទឹកក្រូចឆ្មា៖ ពិសាតែក្រូចឆា្ម លាយជាមួយទឹកឃ្មុំពេលយប់ជួយបន្ថយអាការក្អក។
៤. ទឹកឃ្មុំ៖ ផឹកទឹកឃ្មុំទទេរ ១ ស្លាបព្រាកាហ្វេ ពេលយប់។
ចំណាំ៖ លោកអ្នកអាចជ្រើសរើសវិធីណាមួយក៏បាន បើគិតថាងាយស្រួលសម្រាប់ខ្លួន៕
– កែសម្រួលៈ សុខក្រម-Sokhakrom
– ដកស្រង់ពីៈ សុខភាពប្រចាំថ្ងៃ