សុខភាព៖ បើលោកអ្នកមិនសម្អាតកាកសំណល់ចេញពីមាត់ធ្មេញ ក្រោយពេលបរិភោគចំណីអាហារឱ្យបានស្អាតទេ នោះកាកសំណល់ដែលនៅសេសសល់ក្នុងមាត់ និងជាប់ជើងធ្មេញ អាចបំលែងខ្លួនទៅជាអាស៊ីត បង្កជាជំងឺមួយចំនួន ដូចជា៖
- ធ្មេញឆាប់ពុកផុយ
- ប្រហោងធ្មេញ
- ផ្ទាំងកំបោរធ្មេញ
- ជំងឺរលាកអញ្ចាញធ្មេញ
- ចេញឈាមតាមជើងធ្មេញ
- ក្លិនមាត់មិនល្អ
- ជំងឺរលាកជាលិកាទ្រនាប់ធ្មេញ
- បាក់ធ្មេញ
ដូច្នេះ បន្ទាប់ពីបរិភោគចំណីអាហាររួចរាល់ លោកអ្នកគួរតែសម្ងាតធ្មេញឱ្យបានស្អាតជាប្រចាំ ហើយចំពោះករណីមិនទាន់ដល់ពេលដុសធ្មេញ លោកអ្នកអាចក្ពុរមាត់ដោយទឹកធម្មតាបាន ដើម្បីកាត់បន្ថយកាកសំណល់ក្នុងមាត់ធ្មេញ៕
- កែសម្រួល៖ សុខក្រម-Sokhakrom
- ដកស្រង់ពី៖ សុខភាព និង សម្រស់