(+855) 11 909 020 / 69 909 011

ផឹកទឹកសមុទ្រ ទឹកបន្ថែមរសជាតិផ្អែម និងទឹកទុយោ ប៉ះពាល់ដល់សុខភាព

សុខភាព៖ ការណែនាំបានឱ្យដឹងថា ប្រសិនបើលោកអ្នកផឹកទឹកសមុទ្រ ទឹកបន្ថែមរសជាតិផ្អែម និងទឹកទុយោ វានឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់យើង ព្រមទាំងប្រឈមបញ្ហាជម្ងឺផ្សេងៗ។ 

 

ខាងក្រោមនេះជាហេតុផលដែលហាមមិនឱ្យផឹកទឹកសមុទ្រ ទឹកបន្ថែមរសជាតិផ្អែម និងទឹកទុយោ៖ 

 

១- ទឹកសមុទ្រ ពោរពេញទៅដោយមេរោគ និងបាក់តេរីផ្សេងៗ ដូច្នេះ ប្រសិនបើយើងផឹកទឹកសមុទ្រ (ដូចជា ងូតទឹកសមុទ្រហើយទឹកចូលមាត់) វានឹងបណ្ដាលឱ្យមេរោគទាំងនោះចូលទៅក្នុងរាងកាយរបស់យើង បង្កជាជម្ងឺផ្សេងៗ និងរសជាតិប្រៃនៃទឹកសមុទ្របានធ្វើឱ្យខះបំពង់.ក និងកង្វះជាតិទឹកក្នុងរាងកាយផងដែរ។  

 

២- ចំពោះទឹកដែលមានបន្ថែមរសជាតិផ្អែម ឬស្ករ និងសារធាតុគីមី ដូចជា គ្រឿងកំប៉ុង តែក្រូចឆ្មារ...មិនគួរទទួលទានច្រើនពេកទេ ព្រោះវាមិនត្រឹមតែធ្វើឱ្យយើងបាត់បង់ថាមពលទៅវិញ នៅពេលដែលជាតិស្ករនោះរលាយអស់ទេ ថែមទាំងធ្វើឱ្យឡើងទម្ងន់ឆាប់រហ័ស ឆាប់អស់កម្លាំង និងប្រឈមបញ្ហាជម្ងឺទឹកនោមផ្អែមផងដែរ។ 

 

៣- ទោះបីទឹកទុយោ មានប្រភពចេញពីទឹកស្អាត តែវាបានឆ្លងកាត់បំពង់ទុយោជ័រ ដែលផ្ទុយសារធាតុគីមី (ដូចជា សារធាតុ Organotin, Antimony និងPhthalates) និងស្លែនៅតាមទុយោ (លើកលែងតែទុយោទឹកដែលផលិតឡើងយ៉ាងពិសេសសម្រាប់តភ្ជាប់ពីទឹកស្អាត ដែលធានាថាគ្មានមេរោគតោងជាប់ និងមិនកាន់ស្លែ)។ ដូច្នេះ បញ្ហាប្រឈមមួយចំនួនដែលកើតចេញពីការផឹកទឹកទុយោគឺ ប៉ះពាល់ថ្លើម តម្រងនោម សរីរាង្គផ្សេងៗរងផលប៉ះពាល់ ក្រពេញដែលដឹកនាំសរសៃឈាមរាងកាយមិនបានល្អ និងប៉ះពាល់ដល់ប្រព័ន្ធខួរក្បាល និងបាត់បង់រសជាតិនៃអណ្ដាត។  

 

ចំណាំ៖ ទឹកស្អាត និងទឹកដាំ គឺជាជម្រើសល្អបំផុត បើលោកអ្នកចង់ផឹកទឹក។ 

 

-កែសម្រួល៖ សុខក្រម - Sokhakrom

-ដកស្រង់ពី៖ ព័ត៌មានក្នុងស្រុក