សុខភាព៖ ទឹកជាសារធាតុរាវ ដែលរាងកាយត្រូវការជាចាំបាច់ ដើម្បីទ្រទ្រង់សរីរាង្គផ្សេងៗ និងបញ្ចេញជាតិពុលចេញពីរាងកាយវិញ តាមរយៈការបន្ទោរបង់ និងញើស។
ទន្ទឹមនឹងនេះដែរ ថ្វីត្បិតតែទឹកបានផ្ដល់អត្ថប្រយោជន៍យ៉ាងសំខាន់ចំពោះរាងកាយយ៉ាងណា ក៏ការស្រាវជ្រាវបានបង្ហាញថា ប្រសិនបើយើងផឹកទឹកក្នុងស្ថានភាពទាំង ៥ យ៉ាងខាងក្រោមនេះ នឹងប្រឈមបញ្ហាសុខភាពជាក់ជាមិនខាន។
ខាងក្រោមនេះជាការណែនាំ៖
១- មុនពេលចូលគេង៖ រំខានដល់ការគេង ក្រោកនោមយប់ ធ្វើឱ្យតម្រងនោមដំណើរការមិនល្អ និងយឺត ប៉ះពាល់ដល់ការបញ្ចេញជាតិអាស៊ីតពេលយប់របស់រាងកាយ។
២- ហាត់ប្រាណ៖ ក្នុងអំឡុងពេលហាត់ប្រាណ រាងកាយអស់កម្លាំង និងស្រេកទឹកខ្លាំង តែយើងមិនគួរផឹកទឹកភ្លាមៗក្នុងអំឡុងពេលហាត់ប្រាណឡើយ ព្រោះវាធ្វើឱ្យបាត់បង់ជាតិអេឡិកត្រូវលីត្រ បណ្ដាលឱ្យប្រឈមបញ្ហាមួយចំនួន ដូចជា ឈឺក្បាល វិលមុខ ចង់ក្អួតចង្អោរ។
៣- បើពិនិត្យឃើញថា ទឹកនោមបញ្ចេញមកមានពណ៌សថ្លាហើយ មិនគួរបង្ខំខ្លួនឯងឱ្យផឹកទឹកបន្ថែមទៀតទេ ប្រសិនបើមិនស្រេកទឹក ព្រោះវាធ្វើឱ្យបាត់បង់កម្រិតជាតិសូដ្យូមក្នុងរាងកាយ។
៤- ផឹកទឹកច្រើនពេក មិនបានធ្វើឱ្យសុខភាពល្អនោះទេ ផ្ទុយទៅវិញវាធ្វើឱ្យបាត់បង់ជាតិសូដ្យូមក្នុងរាងកាយ ធ្វើឱ្យតម្រងនោមដំណើរការខុសប្រក្រតី ប៉ះពាល់ដល់មុខងារបង្កើនកោសិកាឈាម
៥- ពេលទទួលទានអាហារហឺរ៖ ទម្លាប់ទទួលទានទឹក ដើម្បីបំបាត់រសជាតិហឺរក្នុងមាត់ និងអណ្ដាត មិនមែនជាដំណោះស្រាយល្អនោះទេ វាបែរជាធ្វើឱ្យស្ថានភាពហឺរកាន់តែធ្ងន់ធ្ងរទៅវិញ។
-កែសម្រួល៖ សុខក្រម - Sokhakrom
-ដកស្រង់ពី៖ ព័ត៌មានក្នុងស្រុក