(+855) 11 909 020 / 69 909 011

កុមារអាយុចន្លោះ ៣ ទៅ ៥ ឆ្នាំ គួរតែគេងថ្ងៃដើម្បីបង្កើនសមត្ថភាពខួរក្បាល

សុខភាព៖ ការណែនាំបានឱ្យដឹងថា កុមារដែលមានអាយុចន្លោះពី ៣ ទៅ ៥ ឆ្នាំ គួរតែដេកថ្ងៃឱ្យបានយ៉ាងហោចណាស់ ១ ម៉ោង ដើម្បីជួយបង្កើនថាមពលនៃខួរក្បាល និងបង្កើនការចងចាំ និងភាពរហ័សរហួនដល់ខួរក្បាល។ 

 

បញ្ជាក់បន្ថែមពីលើនេះ កុមារ​ដេក​ថ្ងៃ​ក្រោយ​ពី​ទទួលទានអាហារ​ថ្ងៃត្រង់​រួច និងក្រោកពីគេងវិញ គឺមានកម្លាំងកាយ និងថាមពលខួរក្បាលគ្រប់គ្រាន់អាចរៀនសូត្របានជាច្រើនម៉ោង​នៅ​ពេល​រសៀល​។ ជាមួយគ្នានេះដែរ ថាមពលដែលកុមារទទួលបានពីការគេងថ្ងៃក្នុងថ្ងៃនេះ ថាមពលនោះនឹងនៅសេសសល់ខ្លះហើយបន្តទៅថ្ងៃស្អែកទៀត៕ 

 

-កែសម្រួលៈ សុខក្រម-Sokhakrom

-ដកស្រង់ពីៈ ព័ត៌មានក្នុងស្រុក