(+855) 11 909 020 / 69 909 011

សម្រាប់អ្នកចង់បានផ្ទៃមុខស និងបំបាត់ស្នាមខ្មៅ ជ្រីវជ្រួញ និងខ្លាញ់នៅលើផ្ទៃមុខ

សុខភាព៖ ប្រសិនបើលោកអ្នកចង់ឱ្យផ្ទៃមុខរបស់ខ្លួនស្អាតបែបធម្មជាតិក្នុងពេលដ៏ខ្លី និងចង់លុបបំបាត់ស្នាមខ្មៅ និងភាពស្រអាប់លើផ្ទៃមុខ កម្ចាត់ជាតិខ្លាញ់លើផ្ទៃមុខ ទប់ស្កាត់បញ្ហាជ្រីវជ្រួញ ពន្លឿនការផលិតជាតិកូឡាជែន (កូឡាជែន ជាសារជាតិម្យ៉ាងល្អចំពោះសុខភាពស្បែក)  សូមសាកល្បងវិធីខាងក្រោមនេះ៖ 

 

គ្រឿងផ្សំ៖

- ក្រូចឆ្មាស្រស់ ១ ផ្លែធំ ច្របាច់យកទឹក

- ស្រូវសាលី បរិមាណសមល្មមលាបលើផ្ទៃមុខ  

 

វិធីធ្វើ៖

- យកគ្រឿងផ្សំទាំងពីរលាយចូលគ្នាឱ្យសព្វក្លាយជាល្បាយ។ រួចយកមកលាបលើផ្ទៃមុខ ទុកចោល ២០នាទី ទើបលាងសម្អាតចេញជាការស្រេច។ 

 

ចំណាំ៖ សូមអនុវត្តវិធីនេះយ៉ាងហោចណាស់ ៣ ទៅ ៤ ដងក្នុងមួយសប្ដាហ៍ មុនពេលចូលគេង។ បន្ទាប់ពីមួយសប្ដាហ៍បានកន្លងផុត លោកអ្នកនឹងឃើញពីលទ្ធផលដ៏អស្ចារ្យនៃរូបមន្តថែរក្សាសម្ភស្សបែបធម្មជាតិនេះ៕ 

 

– ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម – Sokhakrom

– ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស