សុខភាព៖ សម្រាប់លោកអ្នកដែលចង់បានស្បែកមុខតឹងណែន កម្ចាត់មុនតូចៗ ឬមុនអង្កាម បន្ថយស្នាមជ្រីវជ្រួញ និងបង្កើនវីតាមីនដល់ស្បែកមុខ ព្រមទាំងបំប៉នស្បែកមុខឱ្យសស្អាត ម៉ដ្ឋ រលោង ទន់ល្មើយ គួរតែសាកល្បងប្រើម៉ាស់ធម្មជាតិដែលផ្សំពីក្រូចឆ្មា និងស៊ុតមាន់។
ខាងក្រោមនេះជាការណែនាំ៖
គ្រឿងផ្សំ៖
- ស៊ុត ១គ្រាប់ យកតែផ្នែកពណ៌ស
- ទឹកក្រូចឆ្មាស្រស់ ១ ស្លាប់ព្រាកាហ្វេ
វិធីធ្វើ និងការអនុវត្ត៖
- យកគ្រឿងផ្សំទាំងអស់លាយចូលគ្នាកូរឱ្យសព្វ។
- សូមលាងផ្ទៃមុខឱ្យស្អាត រួចចាប់ផ្ដើមលាបគ្រឿងផ្សំនេះនៅលើផ្ទៃមុខ ដោយធ្វើការម៉ាស្សាថ្នមៗ ទុកចោល ១០ ទៅ ១៥ នាទី រួចលាងសម្អាតចេញជាមួយនឹងទឹកក្ដៅឧណ្ហៗជាការស្រេច។
- ចុងក្រោយសូមលាបក្រេមផ្ដល់សំណើមលើផ្ទៃមុខរបស់លោកអ្នកផងដែរ។
– ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម – Sokhakrom|
– ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស