(+855) 11 909 020 / 69 909 011

អាហារសម្បូរប្រូតេអ៊ីន វីតាមីន និងសារធាតុរ៉ែ ដែលជម្រុញដល់ការលូតកំពស់

សុខភាព៖ របបអាហារជាកត្តាដ៏សំខាន់ក្នុងការជម្រុញឱ្យយើងលូតកំពស់បានល្អ។ កង្វះរបបអាហារដែលមានជីវជាតិគ្រប់គ្រាន់នឹងធ្វើឱ្យប៉ះពាល់ដល់ការលូតកំពស់របស់យើង។ 

 

ខាងក្រោមនេះជាអាហារមួយចំនួនដែលមានអត្ថប្រយោជន៍ចំពោះការលូតកំពស់៖ 

 

- អាហារសម្បូរប្រូតេអ៊ីន ដែលមានក្នុងអាហារមួយចំនួនដូចជា ត្រី ពងទា សាច់មាន់ សាច់ជ្រូក និងសាច់គោជាដើម។ អាហារសម្បូរប្រូតេអ៊ីន គឺជាប្រភពនៃការជម្រុញដល់ការផលិតអរម៉ូនលូតលាស់ ដែលអរម៉ូននេះជួយថែរក្សាសុខភាពឆ្អឹង  សាច់ដុំ  សរីរាង្គ និងជាពិសេសជម្រុញដល់ការលូតលាស់របស់ឆ្អឹង។ 

 

- អាហារសម្បូរសារជាតិរ៉ែ ដូចជា ម៉ាញេស្យូម ផូស្វាត ហ្លុយអរ ដែក និងជាពិសេសកាល់ស្យូម ដែលមានក្នុងអាហារមួយចំនួនដូចជា ទឹកដោះគោ យ៉ាអួរ ឈឺស ស្ពៃខាត់ណា ស្ពៃខ្មៅ សណ្ដែកសៀង និងគ្រាប់ធញ្ញជាតិ...។ អាហារសម្បូរជាតិរ៉ែគឺ ជំនួយដល់ការលូតលាស់របស់ឆ្អឹងយ៉ាងសំខាន់ ជាពិសេសជាតិរ៉ែកាលស្យូមតែម្ដង។

 

- អាហារសម្បូរវីតាមីន A, B, C និង D  ដែលមានក្នុងអាហារមួយចំនួនដូចជា ការ៉ុត ត្រី បន្លែបៃតង ផ្លែឈើ ម្ទេសប្លោក សាច់ក្រហម ផ្លែក្រូច ក្រូចឆ្មារ ម្នាស់...។  

អាហារសម្បូរវីតាមីនគឺពិតជាសំខាន់ណាស់ ចំពោះសរីរាង្គទាំងមូលរបស់យើងម្នាក់ៗ ហើយជាពិសេសការលូតលាស់របស់ឆ្អឹង គឺពិតជាមិនអាចខ្វះបានឡើយពីការចូលរួមរបស់របបអាហារដែលសម្បូរវីតាមីនគ្រប់គ្រាន់។

 

ចំណាំ៖ ទន្ទឹមនឹងការទទួលទានអាហារដែលសម្បូរប្រូតេអ៊ីន ជាតិរ៉ែ និងវីតាមីនដែលមានអត្ថប្រយោជន៍ដល់ការលូតលាស់របស់ឆ្អឹង(លូតកំពស់)នេះផងដែរ ទម្លាប់រស់នៅប្រចាំថ្ងៃដូចជា ការធ្វើលំហាត់ប្រាណ ការដើរហាលថ្ងៃបង្កើនវីតាមីន D សុទ្ធតែជាកត្តាជម្រុញដល់ការលូតកំពស់របស់អ្នក៕ 

 

– ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម – Sokhakrom

– ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស