សុខភាព៖ ជាតិអាកុលក្នុងសុរា ឬស្រា គឺជាមូលហេតុដែលធ្វើឱ្យយើងរាករូស ដែលមនុស្សមួយចំនួនពុំបានដឹង។
ខាងក្រោមនេះជាហេតុផលដែលបណ្ដាលឱ្យអ្នករាករូសក្រោយពេលផឹកស្រា៖
- ជាតិអាល់កុលក្នុងស្រា ធ្វើឱ្យក្រពះ និងពោះវៀនមានការរលាក ទើបបានជាលោកអ្នករាករូស។
- ជាតិអាល់កុលក្នុងស្រា បានធ្វើឱ្យជាតិទឹកក្នុងខ្លួនដំណើរការមិនស្រួលក្នុងការស្រូបយកអាហារ និងសារធាតុរាវ ជាហេតុធ្វើឱ្យលាមករាវ និងខ្វះជាតិទឹកក្នុងខ្លួន។
- ជាតិអាល់កុលក្នុងស្រា ជាដើមហេតុធ្វើឱ្យប្រព័ន្ធរំលាយអាហារ បង្កើនការរំលាយអាហារលឿនជាងមុន បណ្ដាលឱ្យពោះវៀនធំបញ្ចេញកាកសំណល់មក ឬលាមក លឿនខុសពីធម្មតា ទើបបណ្ដាលឱ្យលាមករាវតែម្ដង។
- ជាតិអាល់កុលក្នុងស្រា បានសម្លាប់ពពួកបាក់តេរីល្អក្នុងពោះវៀន ជាហេតុធ្វើឱ្យបាក់តេរីដែលអាក្រក់ងាយស្រួលបង្កគ្រោះថ្នាក់ដល់ពោះវៀនធំ ទើបធ្វើឱ្យកើតជម្ងឺរាករូសតែម្ដង។
ទន្ទឹមនឹងហេតុផលខាងលើនេះដែរ ការទទួលទានអាហារដែលមានប្រតិកម្មជាមួយអាហារ ក៏ជាមូលហេតុរួមចំណែកធ្វើឱ្យយើងរាករូសផងដែរ។
ចំណាំ៖ អ្នកដែលឧស្សាហ៍រាករូស ក្រោយពេលទទួលទានសុរា ច្រើនជាអ្នកដែលមានបញ្ហាសុខភាពទាក់ទងនឹងពោះវៀនធំ និងគេងពុំបានគ្រប់គ្រាន់៕
-កែសម្រួលៈ សុខក្រម-Sokhakrom
-ដកស្រង់ពីៈ ព័ត៌មានក្នុងស្រុក