សុខភាព៖ សម្រាប់លោកអ្នកដែលមានអាការឈឺក្រពះ គួរតែពិសាភេសជ្ជៈធម្មជាតិមួយនេះដែលផ្សំពីស្លឹកជីអង្កាម ដើម្បីព្យាបាលអាការរោគឈឺក្រពះ។
ខាងក្រោមនេះជាការណែនាំ៖
គ្រឿងផ្សំ៖
- ស្លឹកជីអង្កាម ៤-៥ សន្លឹក
- ទឹកសុទ្ធ ១កែវ
វិធីធ្វើ និងការអនុវត្ត៖
- ដំបូងសូមដាំទឹកឱ្យពុះ រួចលើកចេញពីសង្ក្រាន ហើយដាក់ស្លឹកជីអង្កាមចូល រងចាំប្រហែល ១០នាទីជាការស្រេច។
- ពិសា ២ កែវក្នុងមួយថ្ងៃ ក្រោយពេលបាយថ្ងៃត្រង់ និងក្រោយពេលបាយល្ងាច។
- បន្តពិសារយៈពេលជិត ១ សប្ដាហ៍ នោះលោកអ្នកនឹងឃើញពីលទ្ធផលរបស់វា។
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម - Sokhakrom
- ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស