សុខភាព៖ ជំងឺភ្នែកក្រហម (conjunctivitis) គឺជាការរលាកភ្នាស់ពណ៌សនៃគ្រាប់ភ្នែក។ ជម្ងឺនេះអាចឆ្លងពីភ្នែកម្ខាងទៅភ្នែកម្ខាងទៀត ប្រសិនបើព្យាបាលមិនទាន់ពេលវេលា និងអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតផងដែរ។
+មូលហេតុដែលបង្កឱ្យកើតជម្ងឺភ្នែកក្រហម៖
- ឆ្លងតាមរយៈដៃកខ្វក់ដែលមានផ្ទុកមេរោគ ឬបាក់តេរី យកមកប៉ះពាល់ដោយផ្ទាល់នឹងភ្នែក
- សារធាតុគីមីនៅតាមខ្យល់ហុយប៉ះកកិតខ្លាំងទៅលើកែវភ្នែក
+រោគសញ្ញានៃជម្ងឺភ្នែកក្រហម៖
- មានអារម្មណ៍រកាំភ្នែក
- ហើមត្របកភ្នែក
- ហូរទឹកភ្នែកច្រើន
- ស្រវាំងភ្នែក
- វាអាចឆ្លងទៅភ្នែកម្ខាងទៀតក្នុងរយៈពេលមួយអាទិត្យ
+ វិធីការពារជម្ងឺភ្នែកក្រហម៖
- ត្រូវប្រាកដថា រាល់សម្ភារៈដែលប៉ះពាល់នឹងកែវភ្នែក ដូចជា កន្សែង សម្លៀកបំពាក់...គឺស្អាតជានិច្ច។
- សម្រាប់លោកអ្នកដែលចូលចិត្តហែលទឹក ត្រូវដឹងថា ជាតិក្លរក្នុងអាហារហែលទឹកគឺជាមូលហេតុដែលធ្វើឱ្យភ្នែកក្រហមរបស់យើងក្រហម។ ដូច្នេះ ការប្រើប្រាស់វែនតាការពារជាជម្រើសល្អមួយដែលជួយការពារការប្រឈមជម្ងឺភ្នែកក្រហម។
+ វិធីព្យាបាល និងកាត់បន្ថយអាការនៃជម្ងឺភ្នែកក្រហម
- ជាធម្មតាជម្ងឺភ្នែកក្រហមវានឹងបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេល ១ ទៅ ២ សប្ដាហ៍។ តែលោកអ្នកអាចព្យាបាលជម្ងឺនេះបានផងដែរ ដោយប្រើប្រាស់ថ្នាំបន្តក់ភ្នែក ឬថ្នាំផ្សះដែលមានការណែនាំពីគ្រូពេទ្យជំនាញ។ ដោយឡែកមួយវិញទៀត លោកអ្នកក៏អាចព្យាបាលជម្ងឺភ្នែកក្រហមតាមវិធីមួយចំនួនផងដែរ។ ខាងក្រោមនេះជាការបង្ហាញជូន៖
វិធីទី១ - យកក្រណាត់ស្អាតជ្រលក់ទឹកក្ដៅឧណ្ហៗស្អំលើភ្នែករយៈពេល ៥ ទៅ ១០នាទី។ សូមអនុវត្តវិធីនេះ ៣ ទៅ ៤ដង ក្នុងមួយថ្ងៃ។
វិធីទី២ - អ្នកកើតជម្ងឺភ្នែកក្រហម ត្រូវដឹងថា មេរោគនៃជម្ងឺភ្នែកក្រហម កាន់តែរាដាលខ្លាំងនៅពេលដែលយើងបិតភ្នែក ដូច្នេះការប្រើប្រាស់ថ្នាំអង់ទីប៊ីយូតិច តាមការណែនាំរបស់គ្រូពេទ្យ មុនពេលចូលគេងគឺជារឿងសំខាន់មួយ ដើម្បីការពារជម្ងឺកុំឱ្យរីករាលដាល។
បន្ថែមពីលើនេះដែរ សូមប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ ប្រសិនបើក្នុងករណីដែលជម្ងឺភ្នែកក្រហម មិនបាត់ទៅវិញក្នុងរយៈពេល ១ សប្ដាហ៍ ហើយឃើញមានអាការខាងក្រោមនេះ៖
- ជម្ងឺរយៈពេល ៥ ថ្ងៃហើយមិនស្រាកស្រាន បែរជាធ្ងន់ធ្ងរកាន់តែខ្លាំង
- ឈឺភ្នែកកាន់តែខ្លាំង មើលឃើញមិនសូវល្អដូចមុន និងឧស្សាហ៍ហៀរទឹកភ្នែក
- បើលោកអ្នកធ្វើឱ្យមានរបួសដល់ភ្នែកមានដំបៅ ឬមើលមិនឃើញ នោះមេរោគនៃជម្ងឺភ្នែកក្រហមនឹងឆ្លងចូលទៅកាន់កែវភ្នែក។
+ ផលវិបាកនៃជម្ងឺភ្នែកក្រហម
- ផលវិបាកនៃជម្ងឺភ្នែកក្រហម មិនត្រឹមតែធ្វើឱ្យអ្នកមានការឈឺចាប់នោះទេ ថែមទាំងបង្កឱ្យមានដំបៅលើកញ្ចក់ភ្នែក មានខ្ទុះក្នុងគ្រាប់ភ្នែក និងស្វិតសរសៃបាតភ្នែក ហើយទីបំផុតធ្ងន់ធ្ងរគឺធ្វើឱ្យអ្នកពិការភាព។
ចំណាំ៖ ប្រសិនបើលោកអ្នកកើតជម្ងឺភ្នែកក្រហម សូមប្រញាប់រុះរាន់រកវិធីព្យាបាលឱ្យបានទាន់ពេលវេលា ចៀសវាងមានការឆ្លងរីករាលដាល និងពិការភាព៕
-កែសម្រួលៈ សុខក្រម-Sokhakrom
-ដកស្រង់ពីៈ ព័ត៌មានក្នុងស្រុក