(+855) 11 909 020 / 69 909 011

គ្រឿងផ្សំ ៤ មុខ ផ្សំចូលគ្នាក្លាយជាឱសថព្យាបាលសក់ខូច និងបណ្ដុះសក់

សុខភាព៖ សម្រាប់លោកអ្នកដែលជួបប្រទះបញ្ហាសក់ជ្រុះ បែកចុង និងចង់បានសរសៃសក់ទន់រលោង គួរតែសាកល្បងវិធីខាងក្រោមនេះ៖ 

 

+គ្រឿងផ្សំ​

 

- ស៊ុត​លឿង​ ១​គ្រាប់​

-​ ស្រា​បៀ​ ១/២​កែវ​

- ​ទឹកឃ្មុំ​ ១​ស្លាបព្រា​បាយ​

- ចេក​ ១/២​ផ្លែ​

 

+វិធីធ្វើ និងការអនុវត្ត 

 

- យកគ្រឿងផ្សំទាំងអស់លាយចូលគ្នាហើយក្រឡុកឱ្យម៉ដ្ឋសព្វ

- រួចយកគ្រឿងផ្សំដែលក្រឡុកបានហើយនោះ លាបលើសក់ក្បាល ពិសេសបរិវេណជ្រុះសក់ ទុកចោលរយៈពេល ២ ម៉ោង និងលាងសម្អាតវិញជាមួយទឹកធម្មតា និងប្រើសាប៊ូធម្មតាជាការស្រេច។ 

 

សូមអនុវត្តវិធីសាស្រ្តនេះ ឱ្យបាន ២ ទៅ ៣ ដងក្នុងមួយសប្ដាហ៍ នោះសរសៃសក់របស់អ្នក នឹងប្រែជារឹងមាំ ហើយឆាប់ដុះមកវិញ ព្រមទាំងព្យាបាលសក់ខូចផងដែរ៕ 

 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម - Sokhakrom

- ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស