សុខភាព៖ សម្រាប់លោកអ្នកដែលកើតជម្ងឺថ្លើម គួរតែទទួលទានជាតិកាហ្វេឱ្យបានច្រើន ព្រោះសារជាតិក្នុងកាហ្វេជួយសម្រួលដល់អាការនៃអ្នកជម្ងឺថ្លើម៖
- ផឹកការហ្វេបានញឹកញាប់ កាត់បន្ថយហានិភ័យជម្ងឺមហារីកថ្លើម។
- ផឹកកាហ្វេ ៤ ពែងក្នុងមួយថ្ងៃ បន្ថយហានិភ័យជម្ងឺក្រិនថ្លើម។
- ផឹកកាហ្វេ ៣ ពែងក្នុងមួយថ្ងៃ ជួយបន្ថយហានិភ័យជម្ងឺរលាកថ្លើម។
- ផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ជួយការពាររ៉ាឌីកាល់សេរីមិនឱ្យចូលក្នុងរាងកាយ ដែលធ្វើឱ្យអ្នកជម្ងឺកាន់តែធ្ងន់ធ្ងរ។
- កាហ្វេមួយពែងផ្ទុកនូវសមាសធាតុសកម្ម និងអសកម្ម ដែលអាចជួយទប់ស្កាត់ហានិភ័យនៃការកើនឡើងអង់ស៊ីមថ្លើម
- ចំពោះអ្នកកើតជម្ងឺថ្លើម បើផឹកកាហ្វេ ៣ ពែងក្នុងមួយអាទិត្យ គឺជួយពន្យឺតការវិវត្តន៍នៃជម្ងឺថ្លើម។
- ចំពោះអ្នកកើតជម្ងឺថ្លើមប្រភេទ C ផឹកកាហ្វេ ៣ ពែងជារៀងរាល់ថ្ងៃ ជួយពន្យាអាយុជីវិតរបស់ខ្លួន។
ចំណាំ៖ ក្នុងករណីដែលលោកអ្នកផឹកកាហ្វេលើសពី ៤ ពែងក្នុងមួយថ្ងៃ នឹងប្រឈមបញ្ហាមួយចំនួនដូចជា គេងពុំលក់ បញ្ហាផ្លូវអារម្មណ៍ (ឆាប់ខឹង ឆេវឆាវ...) និងអ្នកមានបញ្ហាក្រពះគួរទទួលទានកាហ្វេដែលមានជាតិអាស៊ីតក្នុងកម្រិតទាប៕
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម - Sokhakrom
- ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស