សុខភាព៖ ការណែនាំបានបង្ហាញថា ទម្លាប់រស់នៅទាំងប៉ុន្មានយ៉ាងខាងក្រោមនេះ គឺជួយធ្វើឱ្យខ្លាញ់ក្បាលពោះស្រក និងទប់ស្កាត់ការឡើងទម្ងន់។
១- បង្កើនការទទួលទានអាហារដែលសម្បូរជាតិប្រូតេអ៊ីន ព្រោះប្រូតេអ៊ីនជួយរក្សាកម្រិតជាតិស្ករក្នុងឈាមដោយកាត់បន្ថយការផលិតអាំងស៊ុយលីន ដែលជាអ័រម៉ូនមួយសម្រាប់ផ្ទុកជាតិខ្លាញ់លើស។
២- បន្ថែមប្រេងដូងផ្ទុកសមាសធាតុឈ្មោះ MCT ក្នុងរបបអាហារ ព្រោះប្រេងដូងប្រភេទនេះជួយកម្ចាត់ខ្លាញ់ក្បាលពោះ។
៣- បន្ថែមរមៀតនៅក្នុងរបបអាហារ ជួយទ្រទ្រង់ដល់ការរំលាយអាហារ និងកម្ចាត់ខ្លាញ់ក្បាលពោះ។
៤- ញ៉ាំបៃតងជួយពន្លឿនការរំលាយអាហារ និងជួយដល់ថ្លើមក្នុងការដុតជាតិខ្លាញ់។
៥- គេងឱ្យបានគ្រប់គ្រាន់ ដោយមួយយប់គេងពី ៦ ទៅ ៨ ម៉ោង ជួយរក្សាតុល្យភាពកម្រិតអាំងស៊ុយលីន និង អ័រម៉ូនស្ត្រេស Cortisol ព្រមទាំងបង្កើនថាមពលដល់រាងកាយ ក្នុងការដុតកាល់ឡូរីនៅពេលថ្ងៃផងដែរ។
៦- ផឹកទឹកឱ្យបានច្រើន ជាពិសេសទឹកក្ដៅឧណ្ហៗគួរតែជម្រើសល្អបំផុត សម្រាប់ទទួលទានព្រោះវាជួយកម្ចាត់ជាតិខ្លាញ់ក្បាលពោះបានល្អ និងឆាប់រហ័សជាងទឹកធម្មតា អ្វីដែលសំខាន់នោះ គឺទប់ស្កាត់មិនឱ្យដោះក្បាលពោះ។
– កែសម្រួលៈ សុខក្រម-Sokhakrom
– ដកស្រង់ពីៈ សុខភាពក្នុងស្រុក