សុខភាព៖ ថ្នាំសម្រើប ជាប្រភេទថ្នាំដែលជួយបង្កើនចំណង់ដល់ដៃគូ ដើម្បីសម្រេចការរួមភេទ។ កត្តាដែលជម្រុញឱ្យដៃគូប្រើថ្នាំសម្រើប គឺអាចមកពីភាគីបុរសអសមត្ថភាព និងដៃគូទាំងពីរគ្មានចំណង់ជាដើម។
តែយ៉ាងណា ការប្រើប្រាស់ថ្នាំសម្រើបត្រូវបានណែនាំថា ប្រសិនបើមិនចាំបាច់គឺមិនគួរប្រើវាឡើយ ព្រោះវាធ្វើឱ្យយើងប្រឈបបញ្ហាសុខភាពមួយចំនួន។
ខាងក្រោមនេះជាផលប៉ះពាល់មួយចំនួនដែលបណ្ដាលមកពីការប្រើប្រាស់ថ្នាំសម្រើប៖
- ឈឺក្បាល
- វិលមុខ
- ព្រិលភ្នែក
- ក្ដៅរោលរាល
- តឹងច្រមុះ
- ចង់ក្អួត
- ឈឺដើមទ្រូង
- ភ្លាមៗស្រាប់តែងងឹតភ្នែក
- ប្រតិកម្មអាឡែហ្ស៊ីដូចជា ពិបាកដកដង្ហើម ថប់ដង្ហើម ហើមមាត់...
- ប្រកាច់ជាដើម
ចំណាំ៖ បុរសមានអាយុក្រោម ១៨ ឆ្នាំ និងបុរសពេលវ័យដែលមានសុខភាពខ្សោយ គឺមិនគួរប្រើប្រាស់ថ្នាំសម្រើបឡើយ ព្រោះវាប៉ះពាល់ដល់សុខភាព និងកង្វះសមត្ថភាពគ្រប់គ្រងអារម្មណ៍របស់ខ្លួន៕
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom
- ដកស្រង់ពី៖ BBC