(+855) 11 909 020 / 69 909 011

តើវីតាមីន A មានឥទ្ធិពលយ៉ាងណាចំពោះសុខភាពរបស់កុមារ?

សុខភាព៖ វីតាមីន A ពិតជាសំខាន់ខ្លាំងណាស់សម្រាប់ការលូតលាស់ និងការអភិវឌ្ឍន៍សរីរាង្គផ្សេងៗរបស់កុមារ។ កង្វះវីតាមីន A នឹងធ្វើឱ្យកុមារប្រឈមបញ្ហាសុខភាពជាច្រើន ដូចជា ខ្សោយការគិត ងាយឈឺ និងរាងកាយស្គមជាដើម។ 

 

១. អត្ថប្រយោជន៍វីតាមីន A ចំពោះកុមារ៖ 

 

- ជំនួយដល់ការលូតលាស់ និងការរីកធំធាត់របស់កុមារ 

- ជម្រុញដល់ប្រព័ន្ធភាពស៊ាំប្រឆាំងជម្ងឺផ្សេងៗ 

- ជួសជុលជាលិការបស់ស្បែកខូច ដើម្បីបង្កើនសំណើមដល់ស្បែកឡើវិញ 

- ជាពិសេសជំនួយដល់ប្រព័ន្ធខួរក្បាលដើម្បីបង្កើនភាពវ័យឆ្លាតដល់កុមារ 

 

២. កង្វះវីតាមីន A នឹងធ្វើឱ្យកុមារប្រឈមបញ្ហាសុខភាពមួយចំនួនដូចជា៖ 

 

- បាត់បង់ទឹកមាត់ ធ្វើឱ្យពិបាកក្នុងការទំពា និងលេបអាហារ ជាហេតុធ្វើឱ្យកុមារមិនសូវឃ្លានអាហារ បណ្ដាលឱ្យពួកគេស្គមដោយសារកង្វះជីវជាតិអាហារ។ 

- បាត់បង់សារជាតិរអិលៗ និងអន្ធិលៗដែលមាននៅក្នុងក្រពះ ពោះវៀន និងផ្លូវដង្ហើម ដែលជាហេតុធ្វើឱ្យកុមារងាយឈឺ។ សារជាតិនេះមានតួនាទីសំខាន់ក្នុងការការពារមេរោគទាំងឡាយ មិនឱ្យជ្រាបចូលទៅក្នុងរាងកាយរបស់មនុស្ស។ 

- ចុះខ្សោយប្រព័ន្ធខួរក្បាលរបស់កុមារ ធ្វើឱ្យកុមារមិនសូវមានភាពវ័យឆ្លាត និងរៀនមិនពូកែ។ 

 

៣. ខាងក្រោមនេះជាអាហារចំនួនដែលផ្ទុកវីតាមីន A៖ 

 

- ទឹកដោះគោ ស៊ុត បន្លែពណ៌លឿង( ការ៉ុត ដំឡូងជ្វា និងល្ពៅ...) និងបន្លែផ្ទី ប៉េងប៉ោះទុំ ខាត់ណា...។ 

 

ដូច្នេះមាតាបិតា និងអាណាព្យាបាលគួរតែជម្រុញឱ្យកុមារទទួលទានចំណីអាហារដែលសម្បូរជាតិវីតាមីន A ឱ្យបានច្រើន ហើយជម្រើសល្អបំផុត គឺលោកអ្នកគួរតែចម្អិនអាហារផ្ទុកជាតិវីតាមីន A ឱ្យកុមារទទួលទានតែម្ដង ចៀសវាងឱ្យកុមារញ៉ាំចំណីអាហារខាងក្រៅ៕  

 

-ស្រាវជ្រាវ និងកែសម្រួលដោយៈ សុខក្រម-Sokhakrom 

-ប្រភពៈ ព័ត៌មានក្នុងស្រុក និងបរទេស