សុខភាព៖ បើយោងតាមការស្រាវជ្រាវបានឱ្យដឹងថា ទឹកកាមរបស់បុរសមានគុណភាពខ្ពស់នៅពេលព្រឹកទៀបភ្លឺ ដែលមានលទ្ធភាពក្នុងការបង្កកំណើតក្នុងមេជីវិតរបស់ស្រ្តី ជាពិសេសក្នុងខែមីនា មេសា និងឧសភា។ ដោយឡែកក្នុងរដៅក្ដៅវិញ មេជីវិតឈ្មោលរបស់បុរសគឺមានការធ្លាក់ចុះខ្លាំង។
បញ្ជាក់បន្ថែមពីលើនេះទៀត ក្នុងអំឡុងពេលសិសិររដូវ និងដើមនិទាឃរដូវ បុរសៗសម្បូរទឹកកាមណាស់ ហើយទឹកកាមមួយមីល្លីលីត្រ មានសមត្ថភាពផលិតមេជីវិតប្រមាណ ៦៨ - ៧០លាន ហើយមេជីវិតនីមួយៗសុទ្ធតែមានសុខភាពល្អថែមទៀតផង។ ក្នុងចំនួនមេជីវិតសរុបទាំងអស់នោះ គឺមាន៥ ភាគរយមានចលនារហ័សរហួន និង ៣ ភាគរយមានចលនារហ័សរហួន និងកម្លាំងខ្លាំងក្លា ដែលមានសមត្ថភាពខ្ពស់ក្នុងការបង្កកំណើត។
ទន្ទឹមនឹងនេះដែរ ការទទួលទានគ្រាប់ធញ្ញជាតិដូចជា ផ្លែអាល់ម៉ុន កៅឡាក់ និងវ៉ាល់ណាត់ បន្ថែមពីលើរបបអាហារធម្មតា ៦០ ក្រាម ក្នុងមួយថ្ងៃ ឱ្យបានរយៈពេល ១៤ សប្ដាហ៍ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនថាមពល បន្លាស់ទី បរិមាណ និងគុណភាពមេជីវិតរបស់បុរសបានយ៉ាងប្រសើរផងដែរ៕
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom
- ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស