(+855) 11 909 020 / 69 909 011

ឃ្លោកជាបន្ថែល្អចំពោះសុខភាព និងជួយព្យាបាលជំងឺច្រើនមុខ

សុខភាព៖ ឃ្លោក ជាបន្លែហូបផ្លែដែលសម្បូរវីតាមីន និងសារធាតុចិញ្ចឹមដូចជា វីតាមីន A, B, C និង ម៉ង់ហ្គាណែត ម៉ាញ៉េស្យូម កាល់ស្យូម ជាតិដែក ប៉ូតាស្យូម  អ៊ីយ៉ូត និងជាតិសរសៃជាដើម។ 

វីតាមីន និងសារធាតុចិញ្ចឹមនៅក្នុងផ្លែឃ្លោក បានផ្ដល់សារៈប្រយោជន៍ដល់អ្នកទទួលទានដូចជា៖  

- ជួយការពារ និងបន្ថយជាតិអាស៊ីតក្នុងក្រពះ 

- ការពារជំងឺរលាក និងដំបៅក្រពះពោះវៀន 

- ជួយសម្រកទម្ងន់ និងរក្សាទម្ងន់ឱ្យនៅឋេរ

- ជំនួយស្មារតី និងពង្រឹងសុខភាពផ្លូវចិត្ត 

- ជួយឲ្យស្បែក និងសក់មានសុខភាពល្អ

- បំបាត់បញ្ហារំលាយអាហារ 

- ព្យាបាលដំបៅក្រពះ 

- គ្រប់គ្រងជំងឺទឹកនោមផ្អែម  

- បន្ថយសម្ពាធឈាមផងដែរ

បន្ថែមពីលើនេះដែរ ដើម្បីកាត់បន្ថយជាតិអាស៊ីតក្នុងក្រពះ លោកអ្នកត្រូវយកទឹកស្លឹកឃ្លោកស្រស់ ២ ទៅ ៣ ស្លាបព្រាបាយ លាយជាមួយស្រា-ស ក្នុងបរិមាណស្មើគ្នា រួចពិសាជាការស្រេច។ ក្រៅពីនេះទៀត លោកអ្នកអាចយកទឹកស្លឹកឃ្លោក លាបលើស្បែក ដើម្បីព្យាបាលស្នាមជាំ ហើម ពងបែក និងជំងឺរើមផងដែរ៕ 

 

-ស្រាវជ្រាវ និងកែសម្រួលដោយៈ សុខក្រម-Sokhakrom 

-ប្រភពៈ ព័ត៌មានក្នុងស្រុក និងបរទេស