(+855) 11 909 020 / 69 909 011

តើកត្តាអ្វីខ្លះដែលបណ្ដាលឱ្យក្មេងបែកញើសច្រើនខុសពីធម្មតា?

សុខភាព៖ ការស្រាវជ្រាវបានឱ្យដឹងថា ជាធម្មតាក្មេងដែលចូលចិត្តរត់លេងក្រោមកំដៅថ្ងៃ, ក្មេងបញ្ចេញសកម្មភាព ឬពលកម្មខ្លាំង, ស្លៀកពាក់ខោអាវច្រើនជាន់ ឬអាកាសធាតុក្ដៅខ្លាំង សុទ្ធតែជាកត្តាធ្វើក្មេងបែកញើសដែលវាជារឿងធម្មតាទៅហើយ។ 

ក៏ប៉ុន្តែក្នុងករណីដែលក្មេងបែកញើសច្រើនពេក វាមិនមែនជារឿងធម្មតានោះទេ ព្រោះវាអាចបណ្ដាលមកពីតំណរ​ពូជ ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ និងប្រព័ន្ធប្រព័ន្ធ​សរសៃប្រសាទរបស់ក្មេងកំពុងតែជួបប្រទះបញ្ហាអ្វីមួយ។ 

ដូច្នេះ បើលោកអ្នកសង្កេតឃើញថា មានក្មេងក្នុងសមាជិកគ្រួសាររបស់អ្នក បែកញើសច្រើនខ្លាំងដែលមើលទៅខុសពីធម្មតា សូមប្រញាប់នាំក្មេងទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ៕

 

- កែសម្រួល និងស្រាវជ្រាវដោយ៖ សុខក្រម-Sokhakrom 

- ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស