សុខភាព៖ ការស្រាវជ្រាវបានឱ្យដឹងថា ការគេងរបស់ទារក និងក្មេង គឺទទួលបានអត្ថប្រយោជន៍ច្រើនណាស់ តែទន្ទឹមនឹងនេះដែរ អ្នកក៏ត្រូវដែរពីដំបូន្មានខ្លះៗដែលទាក់ទងនឹងការគេងរបស់ក្មេង និងទារកផងដែរ។
ខាងក្រោមនេះជាដំបូន្មានដែលអ្នកគួរដឹងពីការគេងរបស់ក្មេង និងទារក៖
១- កុំរំខានពេលទារក និងក្មេងពេលគេង ព្រោះបើពួកគេគេងភ្ញាក់ៗអាចប៉ះពាល់ដល់សុខភាព និងថាមពលខួរក្បាលរបស់គេ
២- នៅពេលទារក និងក្មេងក្រោកពីគេង យើងមិនគួរឱ្យទារកបរិភោគ ឬផឹកទឹកដោះគោ ឬភេស្ជៈភ្លាមៗនោះទេ
៣- មិនត្រូវឱ្យទារក និងក្មេងគេងថ្ងៃយូរពេកនោះទេ ព្រោះវាធ្វើឱ្យរាងកាយរបស់ពួកគេអសកម្ម
៤- កុំប្រើប្រាស់ហឹង្សាដើម្បីឱ្យក្មេងគេងព្រោះវាធ្វើឱ្យប៉ះពាល់ដល់ផ្លូវអារម្មណ៍របស់ក្មេង
៥- ក្នុងករណីទារកមានអាយុត្រឹមតែ ៦ ខែ ប្រសិនបើទារកភ្ញាក់ហើយយំមិនថ្ងៃ ឬយប់ អ្នកមិនគួរលើកទារកបី ឬឱ្យទឹកដោះបៅឡើយ ព្រោះវាអាចបង្កជាទម្លាប់ដល់ទារក និងអាចបណ្ដាលឱ្យសរីរាង្គទារកចុះខ្សោយ។ ដំបូន្មានល្អ អ្នកគួរតែទុកឱ្យទារកបាត់យំដោយខ្លួនឯង ហើយទារកនឹងគេងទៅវិញ តែអ្នកត្រូវយកចិត្តទុកដាក់មើលថែទារកក្នុងអំឡុងពេលនោះ ដោយមិនត្រូវទុកឱ្យទារកយំតែម្នាក់ឯងឡើយ ដោយអ្នកត្រូវនៅក្បែរទារកជានិច្ច។ ក៏ប៉ុន្តែប្រសិនបើទារកយំខ្លាំង អ្នកត្រូវលួងទារកឱ្យបាត់យំវិញ ដើម្បីការពារទារកយំគាំង ព្រោះទារកយំខ្លាំង ឬគាំង បានផ្ដល់ផលប៉ះពាល់ដល់សុខភាពទារក និងធ្ងន់ធ្ងរគឺអាចធ្វើឱ្យទារកយំគាំងរហូតដល់បាត់បង់ជីវិត៕
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom
- ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស