(+855) 11 909 020 / 69 909 011

អត្ថប្រយោជន៍ច្រើនជាង ១០ យ៉ាងដែលទទួលបានពីខ្ទឹមបារាំង

សុខភាព៖ ខ្ទឹមបារាំង ជាម៉ើមរុក្ខជាតិដែលត្រូវបានគេយកមកធ្វើជាគ្រឿងទេសសម្រាប់ចម្អិនម្ហូបអាហារដើម្បីទទួលទាន ហើយល្អបំផុតនោះអ្នកគួរតែទទួលទានខ្ទឹមបារាំងស្រស់ទើបទទួលបានអត្ថប្រយោជន៍កាន់តែច្រើន។   

ខាងក្រោមនេះជាអត្ថប្រយោជន៍នៃខ្ទឹមបារាំង៖  

១.បង្ការជម្ងឺមហារីក

-ផ្ទុកសមាសធាតុ​ប្រឆាំង​អុកស៊ីតកម្មខ្ពស់ជួយប្រឆាំងការកកើតរ៉ាឌីកាល់សេរី ដែលជាមូលហេតុបង្កជាកោសិកាមហារីក។

២.ព្យាបាលសក់មានអង្គែ

-ផ្ទុកសារធាតុស្ពាន់ធ័រដែលជួយព្យាបាលអង្គែ។ អ្នកគ្រាន់តែយកទឹកខ្ទឹមបារាំងមកម៉ាស្សាលើសក់ក្បាលរយៈពេល ១៥-២០នាទី រួចលាងសម្អាតជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។

៣.ប្រឆាំង និងបន្ថយការរលាក

-ទប់ស្កាត់ការកើតឡើងនៃអាស៊ីតខ្លាញ់ ដែលជាមូលហេតុបង្កឱ្យមានការរលាកផ្សេងៗដូចជា ជម្ងឺរលាកសន្លាក់ និងរលាកសន្លាក់រ៉ាំរ៉ៃជាដើម។ ក្នុងករណីដែលអ្នករលាកដោយកម្ដៅ ឬកត្តាផ្សេងៗ អ្នកអាចយកចិតខ្ទឹមបារាំងជាបន្ទះយកទៅដាក់លើស្បែកដែលរលាកនោះរយៈពេល ២-៣នាទី វានឹងបន្ធូរបន្ថយការឈឺចាប់។

៤.បង្ការជម្ងឺបេះដូង

-សារធាតុស្ពាន់ធ័រក្នុងខ្ទឹមបារាំង ជួយការពារគ្រាប់ឈាមមិនឱ្យកកដុំៗ ដែលជាមូលហេតុបណ្ដាលឱ្យគាំងបេះដូង។

៥.ព្យាបាលមុន

-យកទឹកខ្ទឹមបារាំងលាបលើបរិវេណដែលមានមុននៅលើផ្ទៃមុខ នោះវានឹងជួយព្យាបាលមុនទាំងនោះ។

៦.បន្ថយជាតិស្ករដែលជួយបង្ការជម្ងឺទឹកនោមផ្អែម 

-ផ្ទុកសារធាតុ allyl propyl disulphide (PADS) ដែលជួយបន្ថយបរិមាណជាតិស្ករគ្លុយកូសក្នុងឈាម ដែលជួយបង្ការជម្ងឺទឹកនោមផ្អែម និងល្អសម្រាប់អ្នកជម្ងឺទឹកនោមផ្អែមដែលត្រូវការបរិភោគអាហារដែលជួយបន្ថយជាតិស្ករក្នុងឈាម។

៧.បង្ការជម្ងឺរបេង

-ជួយបង្ការជម្ងឺរបេង ដោយលោកអ្នកគ្រាន់តែទទួលទានខ្ទឹមបារាំង ២ មើមក្នុងមួយថ្ងៃ។

បន្ថែមពីលើនេះដែរ ខ្ទឹមបារាំងក៏បានផ្ដល់នូវអត្ថប្រយោជន៍មួយចំនួនទៀតដូចជា ជួយកំចាត់ជាតិពុល និងបាក់តេរី ពង្រឹងប្រព័ន្ធភាពស៊ាំ ជំនួយដល់ភ្នែកភ្លឺច្បាស់ល្អ សម្រួលដល់ប្រព័ន្ធរំលាយអាហារ និងបង្ការជម្ងឺផ្សេងៗផងដែរ៕ 

 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom 

- ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស