(+855) 11 909 020 / 69 909 011

គុណវិបត្តិទាំង ១០​ យ៉ាងដែលបណ្ដាលមកពីការគេងមិនគ្រប់គ្រាន់

សុខភាព៖ ប្រសិនបើអ្នកគេងមិនគ្រប់គ្រាន់ នោះអ្នកនឹងប្រឈមបញ្ហាសុខភាពមួយចំនួនដូចជា៖ 

 

១- អស់កម្លាំង 

២- អារម្មណ៍មិនសូវល្អ 

៣- ប្រឈមជម្ងឺវង្វេងវង្វាន់ខ្ពស់នៅពេលចាស់ជរា

៤- បើអ្នកគេងមិនគ្រប់ក្នុងថ្ងៃនេះ នោះអ្នកនឹងគ្មានថាមពលគ្រប់គ្រាន់ដើម្បីបញ្ចេញសកម្មភាពនៅថ្ងៃស្អែក 

៥- ខួរក្បាលមិនបានសម្រាកបណ្ដាលឱ្យបាត់បង់ភាពវ័យឆ្លាត និងឆាប់ភ្លេចភ្លាំង

៦- ធ្វើឱ្យឡើងទម្ងន់ខុសពីធម្មតា  

៧- ការគិតចុះខ្សោយ 

៨- បន្ថយចំណង់ផ្លូវភេទ ប្រឈមអត្រាអត់កូន 

៩- កាត់បន្ថយអាយុ ឬធ្វើឱ្យអ្នកឆាប់ស្លាប់  

១០- ប្រព័ន្ធភាពស៊ាំចុះខ្សោយ បណ្ដាលឱ្យអ្នកងាយនឹងឈឺថ្កាត់។ 

 

ដូច្នេះ អ្នកគួរតែទទួលទានដំណេកឱ្យបានគ្រប់គ្រាន់ ដើម្បីកុំឱ្យជួបបញ្ហាប្រឈមខាងលើនេះ ហើយត្រូវដឹងថា ការគេងបានគ្រប់គ្រាន់គឺទទួលទានបានអត្ថប្រយោជន៍ច្រើនណាស់ចំពោះសុខភាព៕

 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom 

- ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស