(+855) 11 909 020 / 69 909 011

វិធីព្យាបាលសក់ស្កូវមុនអាយុដោយខ្ញី ការ៉ុត និងមើមឆៃថាវ

សុខភាព៖ ការស្រាវជ្រាវបានឱ្យដឹងថា ខ្ញី ការ៉ុត និងមើមឆៃថាវ ផ្ទុកនូវសារធាតុល្អៗដែលជួយព្យាបាលសក់ស្កូវមុនអាយុយ៉ាងមានប្រសិទ្ធិភាព។ 

ខាងក្រោមនេះជាការណែនាំ៖

១- ខ្ញី៖ 

- លោកអ្នកត្រូវយកខ្ញី អាំងភ្លើងឧណ្ហៗមកបុកឲ្យម៉ត់ លាបលើសក់ទុកប្រហែល១០នាទី ទើបកក់សក់ដោយសាប៊ូម៉ាស្សាសក់ រួចលាងសម្អាតចេញជាការស្រេច។ វិធីនេះអាចកាត់បន្ថយជាតិខ្លាញ់លើស្បែកក្បាល សម្រួលសរសៃឈាមទៅចិញ្ជឹមស្បែកក្បាល ធ្វើឲ្យសក់ស្កូវដុះមកយឺតៗ និងអាចកាត់បន្ថយអាការៈសក់ស្កូវមុនអាយុ។

២- ការ៉ុត និងមើមឆែថាវ៖ 

- យកការ៉ុត និងមើមឆៃថាវមកលាងទឹកឲ្យស្អាត ចិតសំបកចេញ ហាន់ជាចំណិតតូចៗលាយជាមួយទឹកត្រជាក់មួយពែង ទឹកក្រូចឆ្មារ១ស្លាបព្រាបាយ និងអំបិលម៉ដ្ត ១ ស្លាបព្រាកាហ្វេ ក្រឡុកគ្រឿងផ្សំទាំងអស់ចូលគ្នាឲ្យរលាយជាល្បាយ រួចពិសារក្នុងមួយថ្ងៃ ១ ទៅ ២ កែវ អាចជួយកាត់បន្ថយបញ្ហាសក់ស្កូវមុនអាយុ៕

 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom 

- ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស