(+855) 11 909 020 / 69 909 011

បញ្ហាសុខភាព និងរោគវង្វេងវង្វាន់ទាក់ទងនឹងគ្រឿងស្រវឹងដែលយើងគួរដឹង

សុខភាព៖ ការស្រាវជ្រាវបានឱ្យដឹងថា ការទទួលទានគ្រឿងស្រវឹងញឹកញាប់ពេក និងច្រើនជ្រុលក្នុងពេលម្ដងៗ គឺធ្វើឱ្យប៉ះពាល់ដល់សុខភាពខ្លាំងណាស់ជាពិសេសបញ្ហានៃប្រព័ន្ធប្រសាទ និងងាយប្រឈមជម្ងឺកាចសាហាវផ្សេងៗដូចជា រលាកលំពែង ខ្សោយមេជីវិត និងជម្ងឺមហារីកថ្លើមជាដើម។ 

 

ចំពោះករណីដែលញៀនគ្រឿង​ស្រវឹង​ស្រវឹងលើសកម្រិត ឬផឹករហូតក្លាយជាជនប្រមឹកស្រា គឺបង្កហានិភ័យខ្ពស់ចំពោះខ្លួនឯងទាក់ទងនឹងជម្ងឺវិកលចរិតគ្រប់ទម្រង់ និងធ្លាក់ខ្លួនឈឺទាំងវ័យក្មេងផងដែរ។ 

 

បន្ថែមពីលើនេះដែរ សម្រាប់អ្នកពុំសូវផឹកគ្រឿងស្រវឹង ឬយូរម្ដងម្កាល គឺងាយប្រឈមជម្ងឺវង្វេងវង្វាន់ តែមិនធ្ងន់ធ្ងរដូចអ្នកដែលផឹកគ្រឿងស្រវឹងលើសកម្រិត ឬផឹករហូតក្លាយជាជនប្រមឹកស្រានោះទេ។ ដោយឡែក សម្រាប់អ្នកដែលក្រេបគ្រឿងស្រវឹងក្នុងបរិមាណសមស្រប (មិនច្រើនពេក មិនតិចពេក និងមិនញឹកញាប់ ហើយក៏មិនមែនយូរៗម្ដងដែរ) គឺជួយកាត់បន្ថយអត្រាប្រឈមជម្ងឺវង្វេងវង្វាន់៕ 

 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom 

- ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស