សុខភាព៖ បើយោងតាមការស្រាវជ្រាវបានឱ្យដឹងថា ការលូតលាស់របស់ទារកគឺពឹងផ្អែកទៅលើការបរិភោគរបស់ម្ដាយ ព្រោះទារកស្រូបយកសារជាតិពីអាហារ ដែលម្ដាយទទួលទានទៅចិញ្ចឹមសរីរាង្គ ដើម្បីជម្រុញ និងបំពេញការលូតលាស់របស់ខ្លួន។
ដូច្នេះ ម្ដាយគ្រប់រូបគួរតែយល់ដឹង និងយកចិត្តទុកដាក់ក្នុងការទទួលទានអាហារ ដើម្បីការពារកុំឱ្យប៉ះពាល់ដល់សុខភាពទារកក្នុងផ្ទៃ ជាពិសេសការអភិវឌ្ឍខួរក្បាលរបស់ទារក។
ខាងក្រោមនេះជាអាហារដែលប៉ះពាល់ដល់ការលូតលាស់ខួរក្បាលរបស់ទារក និងសុខភាពរបស់ម្ដាយមានដូចជា៖
១- ប៊ីចេង ឬអាហារដែលផ្ទុកសារធាតុប៊ីចេងច្រើន
២- ប្រភេទអាហារផ្អាប់ ដូចជា ជ្រក់ត្រាំ ម្ជូរស្វាតត្រាំ...
៣- កាហ្វេ ផ្ទុកសារធាតុកាហ្វេហ៊ីនមិនល្អដល់ការលូតលាស់នៃទារក
៤- ត្រីឆៅ
៥- ស្ករកៅស៊ូ សារជាតិជ័រក្នុងស្ករកៅស៊ូបានផ្ដល់អាក្រក់ចំពោះសុខភាពទាំងម្ដាយ និងខួរក្បាលរបស់ទារក
៦- ក្រូចច្របាច់ដាក់ស្ករ (បើចង់ផឹកក្រូចច្របាច់ សូមកុំដាក់ស្ករទើបវាមិនប៉ះពាល់ដល់សុខភាពកូន និងម្ដាយ)។
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom