(+855) 11 909 020 / 69 909 011

ស្បែកស្អាត និងគ្មានមុនអាស្រ័យលើការទទួលទានអាហារ

សុខភាព៖ ការស្រាវជ្រាវបានឱ្យដឹងថា ចំណីអាហារ និងស្បែក គឺមានទំនាក់ទំនងជាមួយគ្នា ព្រោះសារធាតុក្នុងចំណីអាហារជួយទំនុកបំរុងដល់សុខភាពស្បែក។ 

 

ដូច្នេះ ការទទួលទានអាហារដែលសម្បូរវីតាមីន និងសារធាតុចិញ្ចឹម គឺផ្ដល់អត្ថប្រយោជន៍ដល់ស្បែកដូចជា ជម្រុញដល់ការផលិតកោសិកាថ្មី ទប់ស្កាត់ភាពជ្រីវជ្រួញ ស្បែកស្អាត គ្មានមុននៅលើផ្ទៃមុខ...។ តែផ្ទុយទៅវិញ បើអ្នកទទួលទានអាហារពុំសូវមានអត្ថប្រយោជន៍ និងបំផ្លាញសុខភាព នោះស្បែកក៏ទទួលរងផលវិបាកទៅតាមនោះដូចគ្នា។  

 

អាហារដែលសម្បូរជាតិ​ប្រេង​និង​ខ្លាញ់​ច្រើន ជាមូលហេតុបង្កឱ្យមានមុននៅលើផ្ទៃមុខ។ ជាពិសេស សម្រាប់មនុស្សធាត់ ឬអ្នកលើសទម្ងន់ មិនគួរទទួលទានអាហារប្រភេទនេះឡើយ។ ហើយទឹកសូដា និងភេសជ្ជៈមានជាតិហ្គេស អ្នកក៏មិនគួរផឹកវាច្រើនពេកដែរ និងគួរតែកាត់បន្ថយ។

 

ដោយឡែក ផ្លែឈើ និងបន្លែ ជាប្រភេទអាហារដែលអ្នកគួរតែទទួលទានឱ្យបានច្រើន ព្រោះវាផ្ដល់អត្ថប្រយោជន៍ច្រើនចំពោះស្បែក។ ជាមួយគ្នានេះដែរ ការផឹកទឹកឱ្យបានច្រើន និងផឹកតែបៃតង ត្រូវបានឱ្យដឹងថា វាជួយលាងសម្អាតជាតិពុលពី​ប្រព័ន្ធ​រាង្គ​កាយ និងជំនួយដល់សុខភាពស្បែក៕ 

 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom