សុខភាព៖ ប្រសិនបើអ្នកមិនចង់កើតមានមុនខ្នងនោះទេ អ្នកគួរតែអនុវត្តតាមដំបូន្មានខាងក្រោមនេះ៖
១- ងូតទឹកត្រជាក់ឱ្យបានច្រើនដង ជាពិសេសក្នុងរដូវក្ដៅ ហើយចៀសវាងការងូតទឹកក្ដៅ
២- ក្នុងអំឡុងពេលងូតទឹក គួរតែដុះសម្អាតខ្លួនជាប្រចាំ ដោយប្រើសាប៊ូដុះខ្លួន ដែលជំនួយដល់ស្បែក និងមានសមត្ថភាពខ្ពស់ ក្នុងការកម្ចាស់មេរោគ
៣- ហាត់ប្រាណ ឬធ្វើកិច្ចការណា ដែលជម្រុញឱ្យអ្នកចេញញើសមកខាងក្រៅបាន
៤- ការខាត់ស្បែក មួយសប្ដាហ៍ម្ដង ក៏អាចជួយកាត់បន្ថយអត្រាកើតមុនខ្នងផងដែរ
៥- កុំញីក ឬអេះ មុនខ្នង ដោយដៃ ព្រោះវាអាចបែកទឹករងៃ បណ្ដាលឱ្យរីករាលដាលកាន់តែច្រើន
៦- បោកគក់សម្លៀកបំពាក់ឱ្យបានស្អាតល្អ ឬត្រូវប្រាកដងថា សម្លៀកបំពាក់ដែលយកមកស្លៀកពាក់ គឺស្អាត មិនប្រឡាក់
៧- ចៀងវាងការស្លៀកសម្លៀកបំពាក់ណាដែលតឹង គួរតែស្លៀកពាក់ឱ្យសមនឹងដងខ្លួន កុំតឹងពេក កុំរលុងពេក
៨- កាត់បន្ថយការហូបចុកដែលមានជាតិខ្លាញ់ច្រើន និងហិរខ្លាំង
៩- ព្យាយាមធ្វើខ្លួនឱ្យសប្បាយចិត្ត កុំតានតឹងចិត្ត កុំធុញថប់អារម្មណ៍ ដើម្បីឱ្យអរម៉ូនមានតុល្យភាព។
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom