សុខភាព៖ ដូចបានដឹងស្រាប់ហើយថា ស្រកានាគ ជាផ្លែឈើផ្ទុកទៅដោយសារធាតុមួយចំនួនដូចជាជាតិកាល់ស្យូម ផូស្វ័រ ជាតិដែក វីតាមីន B1, B2, B3 ហើយក្នុងនោះវីតាមីនកាលស្យូម (C) ផ្ដល់អត្ថប្រយោជន៍សំខាន់ជាងគេចំពោះសុខភាព។
ដោយផ្អែកលើសារធាតុក្នុងផ្លែស្រកានាគ ទើបផ្លែឈើមួយមុខនេះត្រូវបានគេយកទៅក្រឡុកធ្វើជាភេស្ជៈធម្មជាតិសម្រាប់ផឹកដោយរួមផ្សំជាមួយគ្រឿងផ្សំផ្សេងទៀត ដើម្បីទទួលបាននូវអត្ថប្រយោជន៍ចំពោះសុខភាពរឹតតែអស្ចារ្យរហូតដល់ទៅ ១២ យ៉ាងឯណោះ។
ខាងក្រោមនេះជារូបមន្តធ្វើភេសជ្ជៈ ឬទឹកផ្លែស្រកានាគ៖
គ្រឿងផ្សំ៖
- ទឹកស៊ីរ៉ូ ១ ស្លាបព្រាបាយ
- ទឹកក្តៅ ២ ពែងតូច
- អំបិល ១ ចឹប
- កែវ ១
- ទឹកកកឈូស
វិធីធ្វើ៖
- លាងស្រកានាគឱ្យស្អាត ចិតសំបកចេញ
- ដាក់ស្រកានាគ ទឹកស៊ីរ៉ូ ទឹកក្តៅ និងអំបិលក្រឡុកក្នុងម៉ាស៊ីន
- រួចចាក់ដាក់កែវ សឹមលាយទឹកកកឈូសតាមក្រោយ ពិសាជាការស្រេច
- បើឧស្សាហ៍ធ្វើទឹកក្រឡុកស្រកានាគទទួលទាន នោះលោកអ្នកនឹងទទួលបានអត្ថប្រយោជន៍រឹតតែមានប្រសិទ្ធិភាពពីវា
ខាងក្រោមនេះជាអត្ថប្រយោជន៍ទាំង ១២ យ៉ាងបន្ទាប់ពីផឹកភេស្ជៈ ឬទឹកផ្លែឈើក្រឡុកស្រកានាគ៖
១- ជួយសម្រកទម្ងន់
២- បន្ថយសម្ពាធឈាមសម្រាប់អ្នកជំងឺលើសឈាម
៣- បន្ថយរោគសញ្ញាជំងឺទឹកនោមផ្អែម
៤- កាត់បន្ថយឱកាសកើតជំងឺមហារីក
៥- ទប់ស្កាត់ជំងឺកកឈាម
៦- កាត់បន្ថយជំងឺបេះដូង
៧- កាត់បន្ថយភាពស្លេកស្លាំង
៨- ជម្រុញឱ្យឆ្អឹងរឹងមាំ
៩- ជំនួយដល់សុខភាពធ្មេញ
១០- ជួយឱ្យភ្នែកមើលបានច្បាស់ល្អ
១១- ព្យាបាលទល់លាមក
១២- ជួយពង្រឹងមុខងាររបស់ប្រព័ន្ធភាពស៊ាំ៕
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom