សុខភាព៖ ប្រសិនបើរាងកាយរបស់អ្នកខ្វះវីតាមីនណាមួយ ហើយលោកអ្នកចង់ញ៉ាំអាហារប្រភេទណាមួយ ដើម្បីបង្កើនជាតិវីតាមីននោះវិញក្នុងរាងកាយ គឺលែងជាបញ្ហាទៀតហើ ព្រោះខាងក្រោមនេះបានបែងចែកក្រុមនៃចំណីអាហារដែលផ្ទុកវីតាមីនផ្សេងៗគ្នា។
ខាងក្រោមនេះជាការបង្ហាញជូនពីប្រភេទចំណីអាហារដែលផ្ទុកវីតាមីនរបស់វា៖
១- សាច់សត្វ សាច់បក្សី និងស៊ុត ៖ សម្បូរទៅដោយវីតាមីនបេ១ (សាច់ជ្រូក) បេ២ បេ៥ បេ៦ បេ១២ បេ៣ ។
២- សាច់ត្រី ៖ ដូចសាច់សត្វដទៃទៀតដែរ តែនៅក្នុងសាច់ត្រី សម្បូរទៅដោយវីតាមីន អា និងវីតាមីន ដេ ផង ។
៣- ទឹកដោះគោ និងផលិតផលទឹកដោះ ៖ មានវីតាមីនបេ និងវីតាមីនអា (ជាពិសេសពពួកទឹកដោះគោសុទ្ធ ជាតិប៊រ និងជាតិក្រេម) ។
៤- គ្រាប់ធុញ្ញជាតិ ៖ មានវីតាមីនអឺ និងគ្រប់វីតាមីនបេ ស្ទើរគ្រប់ប្រភេទ ។
៥- បន្លែ ៖ សម្បូរទៅដោយវីតាមីនបេ (ជាពិសេសបេ៩) បែតាការ៉ូលីន វីតាមីនសេ និងវីតាមីនបេ ផ្សេងទៀត(នៅ ក្នុងដំឡូងបារាំង)។
៦- ផ្លែឈើ ៖ មានវីតាមីនសេ បែតាការ៉ូលីន និងវីតាមីនបេ៦ (ផ្លែចេក) ។
៧- ប្រេងរុក្ខជាតិ ៖ មានវីតាមីនអឺ។
ចំណាំ៖ ប្រភេទនៃអាហារទាំងអស់នេះ មិនមែនផ្ទុកតែវីតាមីនដូចដែលបានរៀបរាប់ខាងលើនោះទេ គឺនៅមានផ្ទុកវីតាមីនដទៃទៀត៕
-ស្រាវជ្រាវ និងកែសម្រួលដោយៈ សុខក្រម-Sokhakrom