(+855) 11 909 020 / 69 909 011

ផ្លែកន្ទួតព្រៃផ្ដល់អត្ថប្រយោជន៍ច្រើនព្រោះមានវីតាមីន C ច្រើនជាងផ្លែប៉ោម

សុខភាព៖ កន្ទួតព្រៃ ជាផ្លែឈើព្រៃមួយប្រភេទ ដែលសម្បូរវីតាមីន C ច្រើនជាងផ្លែប៉ោមទៅទៀត។ 

 

ភាពសម្បូរទៅដោយវីតាមីន C នេះហើយ ទើបបានជាផ្លែកន្ទួតព្រៃមានសមត្ថភាពដ៏អស្ចារ្យ ក្នុងការការពារការកើតជាតិពុលក្នុងថ្លើម ដំបៅក្រពះ មហារីកថ្លើម និងក្រលៀន ព្រមទាំងជួយបង្ការពីជម្ងឺរោគមហារីកថ្លើមផងដែរ ដោយគ្រាន់តែអ្នកបរិភោគ ឬដាំទឹកកន្ទួតព្រៃផឹកឱ្យបានញឹកញាប់។ 

 

បន្ថែមពីលើនេះដែរ ផ្លែកន្ទួតព្រៃក៏ផ្ដល់អត្ថប្រយោជន៍ជាច្រើនទៀតដូចជា៖  

 

- បំប៉នស្បែកឲ្យសខ្ចី , រក្សាមុខខ្មៅជាំ (យកទឹកពីផ្លែលាប) និងឲ្យស្បែកនៅក្មេងជាងវ័យ ពន្យឺតសភាពចាស់ជ្រីវជ្រួញ ។

- បំប៉នសរសៃសក់ឲ្យរឹងមាំនិងការពារមិនឲ្យឆាប់ស្កូវ។

- បំប៉នភ្នែក , សរសៃប្រសាទ បំប៉នខួរក្បាល , ពង្រឹងប្រពន្ធ័ការពារឲ្យរឹងមាំ

- ប្រឆាំងរ៉ាឌីកាល់សេរី ,ការពារនិងរក្សាជំងឺមហារីក

- កែផ្តាសាយ , ក្អក , រំលាយស្លេស្ម , ដោយយកផ្លែ ប្រមាណ៣០គ្រាប់ច្របាច់យកទឹកឬ យកទៅស្ងោរទាំងផ្លែយកទឹកពិសា។

- បញ្ចុះសារធាតុខ្លាញ់ ជាតិស្ករក្នុងឈាម, ការពារ និងជួយដល់អ្នកជំងឺទឹកនោមផ្អែម 

- ជួយសម្រកទម្ងន់ (ទឹកផ្លែកន្ទួតព្រៃ) 

- ជួយអ្នកជំងឺ សម្ពាធឈាមខ្ពស់

- ជំងឺ ដំបៅក្រពះ , ជួយបំប៉នថ្លើម និងក្រលៀន …។ល។

 

ដោយឡែកចំពោះខាងឱសថបុរាណវិញ ផ្លែកន្ទួតព្រៃស្រស់វិញ គឺត្រូវបានគេផ្សំប្រើក្នុងករណីហើមរលាកលើថ្ងាស (កន្លែងប្លោកនោម) សួត និង ភ្នែក។ ម្សៅផ្លែកន្ទួតព្រៃលាយទឹកផុកៗប៉ាតលើថ្ងាស (ប្លោកនោម) ព្យាបាលនោមក្រហាយ ក្នុងករណីនោមទាស់ និងប៉ាត លើថ្ងាស (ក្បាល) ក្នុងករណីប្រកាំង (ឈឺក្បាល,ឈឺមួយចំហៀងក្បាល) ផ្លែមានសកម្មភាពកាត់ស្លេស, បង្កើន ទឹកនោម, បំបាត់រាក, បន្ថយកំដៅ។ ផ្លែក៏ជាថ្នាំ ដើរខ្យល់ និងធ្វើឱ្យអាហារងាយរលាយ៕ 

 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖  សុខក្រម-Sokhakrom