(+855) 11 909 020 / 69 909 011

សមាគមអ្នកបច្ចេកទេស (វិស្វករ) អវយវៈសិប្បនិម្មិតនិងរណបកម្ពុជា

យោងតាមរបាយការណ៍ WHO កាលពីឆ្នាំ ២០១១ បានឱ្យដឹងថាមានមនុស្សប្រមាណប្រហែល ១០០ លាននាក់ ត្រូវការអវយវៈសិប្បនិម្មិតនិងរណបទូទាំងពិភពលោក។ ក៏ប៉ុន្តែការប៉ាន់ស្មានបានឱ្យដឹងថា អ្នកពិការប្រហែល ៩០ ភាគរយ ទទួលបានសេវាផ្នែកអវយវៈសិប្បនិម្មិតនិងរណបពុំបានត្រឹមត្រូវ ដោយសារតែកង្វះអ្នកដែលមានវិជ្ជាជីវៈ ខ្វះហេត្ថារេចនាសម្ពន្ធ័ ផ្នែកស្តារលទ្ធភាពពលកម្មសុខភាព(Sexton, 2016)។

 

សមាគមវិស្វករអវយវៈសិប្បនិម្មិតនិងរណបប្រទេសកម្ពុជាបានបង្កើតឡើងក្នុងខែធ្នូ ឆ្នាំ២០០២ ដោយក្រុមវិស្វករអវយវៈសិប្បនិម្មិតនិងរណប វិស្វករជំនាញគ្រឿងផ្សំ និងអ្នកបច្ចេកទេសអវយវៈសិប្បនិម្មិតនិងរណប ក្នុងគោលបំណងលើកកំពស់អ្នកជំនាញអវយវៈសិប្បនិម្មិតនិងរណបក្នុងប្រទេសកម្ពុជា ឱ្យសំរេចបានគុណភាពផ្នែកសេវាអវយវៈសិប្បនិម្មិតនិងរណបដែលមានគុណភាពខ្ពស់សំរាប់ជនពិការ។ បើគិតចាប់ពីឆ្នាំ ២០០២ មកដល់បច្ចុប្បន្ននេះ  សមាគមន៍យើងខ្ញុំមានសមាជិកទាំង ១៥៣ នាក់។

 

យោងតាមរបាយការណ៍របស់មណ្ឌលស្តារនិមួយៗ យ៉ាងហោចណាស់ក៏មានអវយវៈសិប្បនិម្មិតនិងរណបចំនួន២០០គ្រឿង ត្រូវបានផលិតដោយវិស្វករអវយវៈសិប្បនិម្មិតនិងរណបម្នាក់ក្នុង ១ ឆ្នាំ។ សរុបសមិទ្ធផលទាំង១១មណ្ឌលស្តារលទ្ធភាពពលកម្មទាំងអស់ មានអវយវៈសិប្បនិម្មិតនិងរណបប្រហែលមួយម៉ឺនពីពាន់គ្រឿងត្រូវបានផលិតរាងរាល់ឆ្នាំ។

 

ចាប់តាំងពីទស្សវត្ស៩០ ផ្នែកអវយវៈសិប្បនិម្មិតនិងរណប មានដៃគូសហការគាំទ្រដោយអង្គការអន្តរជាតិជាច្រើន ដូចជាអង្គការ (AFSC, ICRC, HI, VI, Cambodia Trust)។ តែរហូតមកដល់បច្ចុប្បន្ននេះ ក៏មានអង្កការអន្តរជាតិមួយចំនួនបានបញ្ចប់បេសកកម្មរបស់ខ្លួន ដែលជាហេតុធ្វើអោយប៉ះពាល់ដល់តម្រូវការរបស់អ្នកពិការ។ ដោយហេតុដូច្នេះហើយ ទើបសមាគមមានគោលបំណងចូលរួមចំណែកក្នុងការបន្តនិរន្តរភាពផ្តល់សេវាលទ្ធភាពពលកម្មដល់ជនពិការ តាមរយៈសន្និសិទ្ធលើកទី១ របស់សមាគមសមាជិកភាគច្រើនបានមូលមតិគ្នាបង្កើតនូវទស្សនៈវិស័យថ្មី។

 

១. ទស្សនៈវិស័យ

ជាវិជ្ជាជីវៈផ្នែកវិស្វកម្មអវយវៈសិប្បនិម្មិតនិងរណប ដែលផ្តល់សេវាកម្មល្អបំផុតដោយអាចសម្រេចបាននូវការបង្កើនគុណភាពជីវិតដល់ជនពិការ។ 

 

២. យុទ្ធសាស្រ្តរបស់សមាគម 

- លើកកំពស់សេវាកម្មអវយវៈសិប្បនិម្មិតនិងរណបដល់សាធារណៈជន

- លើកកំពស់ការបន្តរអភិវឌ្ឈន៏ខ្លួនឯងសំរាប់វិជ្ជាជីវៈផ្នែកអវយវៈសិប្បនិម្មិតនិងរណប 

- បង្កើនកិច្ចសហប្រតិបត្តិការជាតិនិងអន្តរជាតិ 

- ធ្វើការជាមួយនិងវិជ្ជាជីវៈដ៏ទៃទៀតលើក្នុងការស្រាវជ្រាវផ្នែកអវយវៈសិប្បនិម្មិតនិងរណប 

- ធ្វើអោយប្រសើរលើដំនើរការស្តង់ដារធ្វើការងាររបស់សមាគម KhAPO 

- សំរបសំរួលការធ្វើអោយប្រសើរឡើងលើស្តង់ដារធ្វើការងារផ្នែកវិជ្ជាជីវៈអវយវៈសិប្បនិម្មិតនិងរណប

- បង្កើតសហគ្រាសជំនួញបែបជួយសង្គមរបស់សមាគមដើម្បីរក្សាទុកវិជ្ជាជីវៈផ្នែកអវយវៈសិប្បនិម្មិតនិងរណបដើម្បីបំរើជនពិការហើយនិងរក្សារនិរន្តភាពសមាគមកុំអោយបាត់បង់

 

៣. កន្លែងសមាជិកសមាគមអវយវៈសិប្បនិម្មិតនិងរណបកំពុងធ្វើការ

- ជនពិការរឺលោកអ្នកអាចជួបសមាជិកសមាគមអវយវៈសិប្បនិម្មិតនិងរណបកំពុងធ្វើការក្នុងមណ្អលរបស់រដ្ឋឬអង្គការអន្តរជាតិខាងក្រោម

- មណ្ឌលស្តារលទ្ធភាពពលកម្មគៀនឃ្លាំង (ឆ្លងស្ពានជ្រោយចង្វា)

- មណ្ឌលស្តារលទ្ធភាពពលកម្មភ្នំពេញ (ផ្លូវឌួងងៀប ២)

- មណ្ឌលស្តារលទ្ធភាពពលកម្មខេត្តតាកែវ

- មណ្ឌលស្តារលទ្ធភាពពលកម្មខេត្តកំពង់ចាម

- មណ្ឌលស្តារលទ្ធភាពពលកម្ម ខេត្តកំពង់ស្ពឺ 

- មណ្ឌលស្តារលទ្ធភាពពលកម្មខេត្តកំពង់ឆ្នាំង

- មណ្ឌលស្តារលទ្ធភាពពលកម្ម ខេត្តព្រៃវែង

- មណ្ឌលស្តារលទ្ធភាពពលកម្ម ខេត្តក្រចេះ

- មណ្ឌលស្តារលទ្ធភាពពលកម្ម ខេត្តសៀមរាប

- មណ្ឌលស្តារលទ្ធភាពពលកម្មខេត្តបាត់ដំបង

- មណ្ឌលស្តារលទ្ធភាពពលកម្ម ខេត្តព្រះសីហនុ

- គ្លីនិកឯកជន (Exceed Prosthetics and Orthotics) , ក្រោយសាលា ណត ប្រឺដ (សំរាប់អតិថិជនមានលទ្ធភាពបង់សេវា)

 

៤. ឧបសគ្គរារាំង

ទោះបីជាសមាគមបានរកឃើញពីភាពជោគជ័យ និងនិរន្តភាពក្នុងការបង្កើតសហគ្រាសជំនួញបែបជួយសង្គមដោយខ្លួនឯងពិតមែន ក៏សមាគមនៅខ្វះនូវដើមទុនក្នុងការបង្កើតសហគ្រាសនេះ

ឱ្យមានជារូបរាងឡើងនៅឡើយ។ សមាគមត្រូវការនិងស្វាគមរាល់ដៃគូរវិនិយោគដែលចង់ជួយដល់ជនពិការ ក៏ដូចជាជួយដល់សង្គម៕ 

             

- សម្រាប់ព័ត៌មានពិគ្រោះបន្ថែមដោយឥតថ្លៃ សូមទាក់ទងមកកាន់លេខទូរសព្ទ័ ០៨៦ ៣០​ ៧៥​ ៧៥ / ០៧៧ ៦៧ ១៨ ៧៨

 

អត្ថបទដោយ៖ សមាគមអ្នកបច្ចេកទេស (វិស្វករ) អវយវៈសិប្បនិម្មិតនិងរណបកម្ពុជា

កែសម្រួលដោយ៖ សុខក្រម - Sokhakrom